Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ការកែច្នៃ ផលិត និងវេចខ្ចប់ចំណីអាហារ គិតពីបញ្ហាសុវត្ថិភាព និងស្តង់ដារអនាម័យ ខណៈប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុក

ភ្នំពេញ៖ បច្ចុប្បន្ន ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក កំពុងបង្កើនការផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារសម្រាប់រុញចូលទីផ្សារ ដោយគិតគូរដល់បញ្ហាសុវត្ថិភាព និងស្តង់ដារអនាម័យជាចម្បង ដើម្បីធានាដល់ការហូបចុករបស់ប្រជាពលរដ្ឋ និងដើម្បីប្រកួតប្រជែងផលិតផលលើទីផ្សារ។

អ្នកផលិត កែច្នៃ និងវេចខ្ចប់ចំណីអាហារក្នុងស្រុក បានលើកឡើងថា ការកែច្នៃ និងវេចខ្ចប់នេះ បច្ចុប្បន្នសហគ្រាសនិងសិប្បកម្មជាច្រើន បានកំពុងយកចិត្តទុកដាក់ក្នុងវេចខ្ចប់  ជាពិសេសការបង្កើនខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈដែលពួកគាត់ឃើញថា ប្រជាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុក។

សិប្បករទាំងនោះ បានលើកឡើងស្រដៀងគ្នាទៀតថា ទាក់ទងការវេចខ្ចប់នេះ ពួកគាត់បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាពអនាម័យ ជាពិសេសគឺផលិតផលចំណីអាហារនេះឯង ដើម្បីធានាដល់អ្នកហូបចុក និងជាកត្តាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។

ពាក់ព័ន្ធការកែច្នៃ និងវេចខ្ចប់នេះ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លើកឡើងថា បច្ចុប្បន្នគណៈកម្មាធិការជាតិបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយលើកកម្ពស់តាមរយៈ ការធ្វើពិរព័ណផលិតផលជាបន្តបន្ទាប់ និងការចង់ក្រងរវាងអ្នកលក់ និងអ្នកទិញ ដើម្បីផ្តល់នូវការទំនាក់ទំនង ជំរុញការធ្វើពាណិជ្ជកម្ម ឲ្យកាន់តែងាយស្រួល, ក្នុងនោះអ្វីដែលសំខាន់  ម្ចាស់សិប្បកម្មទាំងអស់ត្រូវតែពង្រឹងគុណភាព សោភ័ណ្ឌភាព និងមានតម្លៃសមរម្យ ដែលកត្តាទាំងនេះ និងជំរុញស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម។

គួរបញ្ជាក់ថា ទាក់ទងនិងស្តង់ដារ កម្ពុជាបានអនុម័តយកស្តង់ដារ មានចំនួនជាង ១ពាន់ស្តង់ដាររួចហើយ បច្ចុប្បន្នក្រុមប្រឹក្សាស្តង់ ដារជាតិ បានកំពុងជម្រុញបង្កើត នឹងអនុម័តយកស្តង់ដារថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានបើកនូវរបាំងបច្ចេកទេស ដើម្បីលើកកម្ពស់ និងការប្រកួតប្រជែង ក្នុងនោះស្តង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុន ចំនួនជាប់ ៤០០ស្តង់ដារ បានកំពុងដាក់ឲ្យប្រើប្រាស់៕

×