ប្រសិនអ្នកភ្ញាក់ជាប្រចាំនៅពេលយប់ នៅពេលវេលាមួយតែមួយ ចូរប្រយ័ត្ន ព្រោះនោះអាចជាសញ្ញាសុខភាពកំពុងមានបញ្ហាដែលសរីរាង្គកំពុងប្រឹងព្រមានឲ្យអ្នកដឹង ។
-ម៉ោង ២១-២៣h ៖ ក្រពេញទីរ៉ូអ៊ីដ
ក្នុងដំណាក់កាលដំបូងរបស់ដំណេក ប្រព័ន្ធអ័រម៉ូនរបស់យើងតុល្យភាពដោយខ្លួនឯងវាឡើងវិញ ហើយសរសៃឈាមអាចធ្វើសកម្មភាពសកម្មជាង ។ រឿងនេះមានន័យថា ប្រសិនជួបបញ្ហាណាមួយពាក់ព័ន្ធដល់ប្រព័ន្ធភាពស៊ាំ ក្រពេញទីរ៉ូអ៊ីដ ក្រពេញ Adrenal ឬការបំប្លែង សុទ្ធតែអាចធ្វើឲ្យអ្នកភ្ញាក់ពីដំណេក ។
លំបាកពេលគេងក្នុងអំឡុងពេលនេះ ក៏អាចជាសញ្ញារបស់ភាពតានតឹង និងខ្វាយខ្វល់ហួសកម្រិតក្នុងថ្ងៃ ។
ដើម្បីកែប្រែឲ្យប្រសើរឡើងគុណភាពដំណេក នៅដំណាក់កាលនេះ អ្នកអាចធ្វើសមាធិ ហាត់ Yoga មានពេលចូលគេង ឬហ្វឹកហាត់សាច់ដុំ និងលំហាត់សម្រួលអារម្មណ៍ ។
-ម៉ោង 23-1h ៖ ថង់ប្រមាត់
ថង់ប្រមាត់បង្កើតប្រមាត់ ចាំបាច់បំផុតក្នុងការរំលាយ និងស្រូបយក បំបែកបំផ្លាញជាតិខ្លាញ់ទាំងអស់ដែលអ្នកបានប្រើប្រាស់ក្នុងថ្ងៃភ្ញាក់ក្នុងអំឡុងពេលនេះ មានន័យថា អ្នកអាចមានក្រួសប្រមាត់ ឬចាំបាច់ត្រូវសម្រួលជាតិខ្លាញ់សរីរាង្គក៏ដូចគួរបរិភោគខ្លាញ់ល្អច្រើនជាង ។
បណ្តាកត្តាពាក់ព័ន្ធដល់អារម្មណ៍ដូចជាអស់សង្ឃឹម អារម្មណ៍ជូរចត់ ឬ មួរម៉ៅ ក៏អាចឥទ្ធិពលដល់ថង់ប្រមាត់ ។
-ម៉ោង 1-3h ៖ ថ្លើម
ក្នុងអំឡុងពេលនេះសរីរាង្គអ្នកនឹងស្វ័យសំអាត កម្ចាត់កាកសំណល់ចេញពីឈាម និងជាលិកាផ្សេងៗ ។ នោះជាមូលហេតុដែលការភ្ញាក់នៅពេលវេលានេះមានន័យថា ថ្លើមរបស់អ្នកអាចមានជាតិពុលច្រើនពេក ចាំបាច់ត្រូវដោះស្រាយ ។ ដើម្បីជួយឲ្យវាអនុវត្តមុខងារត្រឹមត្រូវ ចូរទទួលទានទឹកបន្ថែម និងកាត់បន្ថយជាតិអាល់កុល ក៏ដូចកាហ្វេអ៊ីន ក្នុងបញ្ជីភេសជ្ជៈប្រចាំថ្ងៃរបស់អ្នក ។
ភ្ញាក់នៅពេលនេះក៏អាចបណ្តាលពីអ្នកកំពុងឆ្លងកាត់អារម្មណ៍អសកម្មដូចជាមួរម៉ៅ អស់សង្ឃឹម អារម្មណ៍ថា មានកំហុស ។
-ម៉ោង 3h-5h ៖ សួត
សួតជាសរីរាង្គដំបូងត្រូវបានបំពេញឧស្ម័ន ដោយការប្រមូលអុកស៊ីហ្សែន និងបញ្ជូនវាទៅដល់ផ្នែកផ្សេងៗទាំងអស់ដើម្បីត្រៀមសម្រាប់ថ្ងៃថ្មីមួយ ។ ប្រសិនអ្នកភ្ញាក់ក្នុងអំឡុងពេលនេះ និងមានរោគសញ្ញាដូចជាក្អក កណ្តាស់ ឬតឹងច្រមុះ នោះអាចអ្នកមានជាតិរំអិលសល់ក្នុងខ្លួន ឬ របបអាហារខ្វះជីវជាតិ ។
សួតធ្វើសកម្មភាពខ្សោយ ក៏មានពាក់ព័ន្ធដល់អារម្មណ៍ព្រួយចិត្ត ឬឈឺចាប់ ។
-ម៉ោង 5h-7h ពោះវៀនធំ
ក្នុងពេលវេលានេះ ចរន្តថាមពលត្រូវបានប្រមូលផ្តុំក្នុងពោះវៀនធំដើម្បីកម្ចាត់កាកសំណល់ចេញពីរាងកាយ ។ ប្រសិនមានការបាត់តុល្យភាពក្នុងផ្នែកនេះ អ្នកអាចត្រូវទល់លាមក ឡើងទម្ងន់ ឬឆាប់ចាស់ ។ ដើម្បីធ្វើឲ្យពោះវៀនមានសកម្មភាពល្អ និងសម្រួលខួបដំណេក ចូរអ្នកអនុវត្តលំហាត់បន្តឹងសាច់ដុំ ទទួលទានទឹកច្រើននិងទៅបន្ទោរបង់ក្រោយពេលភ្ញាក់ពីដំណេក ៕ លីសា