Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថ ផ្ទុះអាវុធជាច្រើនគ្រាប់ និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ពីបទចាប់បង្ខាំងមនុស្ស

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបាញ់ការពារខ្លួនជាច្រើនគ្រាប់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ សុទ្ធសឹងជាជនបរទេស យកទៅសួរនាំក្នុងករណីចាប់បង្ខាំង។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដែរ ធ្វើឡើងនៅវេលាម៉ោង ១២និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីខាងកម្លាំងសមត្ថកិច្ចម្នាក់ បានបង្ហើបឲ្យដឹងថា ក្នុងករណីប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនបរទេសមួយក្រុមមានប្រុសនិងស្រី បានចាប់បង្ខាំមនុស្សនៅខាងក្នុងផ្ទះវីឡាមួយ តាមបណ្តាយផ្លូវកែវចិន្តា ជាប់និងអាគារខ្ពស់មួយកន្លែង ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច លុះមកដល់វេលាម៉ោងប្រមាណជា ១២និង០០នារំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែធ្នូ សមត្ថកិច្ចរួមទាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយនិងខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយនោះ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈកម្លាំងអាវុធហត្ថបានបាញ់ការពារខ្លួន បន្ទាប់មកក៏បានសម្រុកចូលទៅខាងក្នុង ឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់។

ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំងនោះ សុទ្ធសឹងតែជាជនបរទេសរួចមក ត្រូវបានបញ្ជូនទៅខាងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន និងសាកសួរបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សា មេត

×