ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅការិយាល័យសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងដោយក្នុងនោះក៏មានថ្នាក់នាំខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករផងដែរ។
បើតាមការឲ្យដឹង ពីមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានឲ្យដឹងថា នៅខេត្តស្វាយរៀង មាន៨០ ឃុំ សង្កាត់ មាន៩២៦ការិយាល័យ សម្រាប់បំរើការបោះឆ្នោត និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៣៥២០៦១នាក់ មាន៥អាសនៈ និងមានគណបក្សនយោបាយ ចំនួន១៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរតែមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សមាតុភូមិយើង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សឆន្ទះខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេតយ្យ ដែលបានដាក់ពាក្យ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះផងដែក្នុងនោះក៏មានអ្នកសង្កេតការណ៍ជាតិ៣១៦៧នាក់និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ២៧៥៩នាក់ក្នុងនោះពេញសិទ្ធ១៨១៦នាក់បំរុង៩៤៣នាក់។
ចំណែកការងារសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងថ្ងៃបោះឆ្នោតពុំមានអ្វីគួរអោយកត់សម្គាល់នោះទេគឺមានសន្តិសុខល្អប្រសើរដោយមានកម្លាំងសមត្ថកិច្ចការពារសុវត្ថិភាពគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ក្នុងខេត្តស្វាយរៀង ៕ វ៉ៃកូ