Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសង្កេតការណ៍​ប្រកាសថា ការបោះឆ្នោត គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត មាន​ភាពស្ងប់ស្ងាត់ ស្របតាម​ច្បាប់បោះឆ្នោត និង​លិខិតបទដ្ឋាន​គតិយុត្ត​

​ភ្នំពេញ ​៖ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលមាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣ ជា​សមាជិក បាន​ចាត់តាំង​សមាជិក ចំនួន ២៥៩៥​នាក់ ដែល​ជាស​និស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ដើម្បី​ធ្វើជា​អ្នកសង្កេតការណ៍ បោះឆ្នោត នោះ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ចេញ​សេចក្តីថ្លែងការណ៍​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់​ល្អ​។​

​តាម​សេចក្តីថ្លែងការណ៍ នៅ​ល្ងាច​ថ្ងៃទី​២៩​ខែកក្កដា​នេះ បាន​បញ្ជាក់ថា តាម​ការសង្កេត​ការ​យ៉ាង​ចិត្ត​ទុកដាក់ ហ្មត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ ពិតជា​បាន​ប្រព្រឹត្តទៅ ដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្តាប់ធ្នាប់​ល្អ និង​ស្ថិតក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​។ ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​តែមួយគត់​របស់​ជាតិ បាន​អនុវត្តន៍​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ ស្របតាម​ច្បាប់បោះឆ្នោត និង​លិខិតបទដ្ឋាន​គតិយុត្ត និង​បាន​ប្រកាន់យក​ជំហរ អ​ព្យា​ក្រិ​ត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×