Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិនិយោគិនវៀតណាម បើកការិយាល័យតំណាងរបស់ខ្លួន អាង គួង វួដ វើកឃីង (An Cuong Wood Working) នៅកម្ពុជា

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា និងវៀតណាម បានរីកលូតលាស់កាន់តែរីកចម្រើនខ្លាំងឡើង​ តាមរយៈកិច្ចសហ​ប្រតិបត្តិការនានា ជាពិសេសលើវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបេ្តជ្ញារួមគ្នាក្នុងការ​បន្តបង្កើនទំហំពាណិជ្ជកម្មថែមទៀត ខណ:ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២កន្លងទៅ។

វិនិយោគិនវៀតណាម បានចូលមករួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តាក់ទុនជាបន្តបន្ទាប់ ក្នុងនោះ រួមមាន វិស័យដាំដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមចំណែកនេះ អ្នកវិនិយោគវៀតណាម​លោក Le Due Nghia  ប្រធានក្រុមហ៊ុន An Cuong Group នៅរសៀលថ្ងៃទី ១២ ខែធ្ន ឆ្នាំ២០២៣នេះ បានអញ្ជើញមកបើកសម្ពោធជាផ្លូវការ នូវការិយាល័យតំណាង អាង គួង វួដ វើកឃីង (An Cuong Wood Working) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩៨ ផ្លូវ Commercial បុរី Chip Mong Land mark 271 ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំ​ចូល និងចែកចាយ ក្នុងវិស័យឈើឧស្សាហកម្ម និងគ្រឿងដេគ័រនៅកម្ពុជា។

​លោក Le Due Nghia  ប្រធានក្រុមហ៊ុន An Cuong Group បានមានប្រសាសន៍ថា An Cuong Wood Working JSC មានទីស្នាក់ការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឈើឧស្សាហកម្ម គ្រឿងដេគ័រតុបតែងគេហដ្ឋាន ក្នុងប្រទេសវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តថា យើងផលិតនិងនាំចេញនូវផលិតផលសម្រាប់ការិយាល័យ ផ្ទះ ខុនដូ ផ្ទះបាយ សាលារៀន មន្ទីរពេទ្យ ​កន្លែងលក់រាយ និងគម្រោងជាច្រើនទៀត។ បន្ទាប់ពីបង្កើតនៅឆ្នាំ ១៩៩៤ An Cuong បានផ្តល់ការងារដល់បុគ្គលិកជាង៣ពាន់​នាក់ មានការិយាល័យប្រណិតចំនួន ២៦ កន្លែង និងតំណាងចែកចាយនៅបរទេសមានទីតាំងជុំវិញពិភពលោក ដូចជានៅប្រទេសជប៉ុន កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី ថៃ ម៉ាឡេស៊ី និងបច្ចុប្បន្នប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ស្ថិតិរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទេ្វភាគីកម្ពុជា និងវៀតណាម សម្រេចបានទំហំទឹកប្រាក់ ៥៨៧៧ លានដុល្លារ កើនឡើង ៦,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕