Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​បណ្តោះអាសន្ន​៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ជាង​៧៦​ភាគរយ ខណៈ​លេខ​២ គឺ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច មាន​សំឡេងឆ្នោត​ជាង​៥​ភាគរយ លើ​ចំនួន​អ្នកបោះឆ្នោត​សរុប​ជាង​៨២​ភាគរយ​

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ បានចេញ​ប្រកាសជូន​សាធារណជន​ថា លទ្ធផល​ទាំងឡាយ​ពាក់ព័ន្ធ នឹង​ការបោះឆ្នោត ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​មិន​ផ្សាយ​ចេញ​ដោយ គ​.​ជ​.​ប គឺ​មិនមែនជា​ព័ត៌មាន​ផ្លូវការ​ទេ​។​

​បើតាម គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា រហូតដល់​ពេលនេះ មិនទាន់មាន​លទ្ធផល​ផ្លូវការ​ណាមួយ​អំពី​ការបែងចែក​អាសនៈ ដែល​បានមកពី​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅឡើយ​ទេ​។ គ​.​ជ​.​ប សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩​ខែកក្កដា​មាន​ចំនួន​៨២,៨៩​ភាគរយ បន្ទាប់ពី​ស្រង់​លទ្ធ​ផលប​ឋ​ប​នៅ​គ្រប់​ការិយាល័យ​ទាំង​២២.៩៦៧​។ គ​.​ជ​.​ប គ្រោង​នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ហើយ​ក្នុងករណី​គ្មាន​បណ្តឹង​នឹង​លទ្ធផល​បណ្តោះអាសន្ន​នេះ​ទេ គ​.​ជ​.​ប គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ សម្រាប់​ពេលនេះ​រាល់​ព័ត៌មាន​ទាំងឡាយ​ដែល​បាន​ផ្សព្វផ្សាយ​មិន​ចេញពី​ប្រភព គ​.​ជ​.​ប មិនមែនជា​ព័ត៌មាន​ផ្លូវការ​នោះទេ​។​

​ក្នុងចំណោម​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទៅ​បោះឆ្នោត​ចំនួន​៦.៣៤៩.៣៨៩​នាក់ ស្នើ​នឹង​ចំនួន​៨២,៨៩​ភាគរយ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​លើសលប់​រហូតដល់​ចំនួន​៧៦,៧៨​ភាគរយ​, ចំណែកឯ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច តាម​ពីក្រោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥,៨៨​ភាគរយ​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ចំណាក​ត់​ថ្នាក់​លេខ​៣ មាន​សំឡេងគាំទ្រ ៤,៨៦​ភាគរយ , គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​សំឡេងគាំទ្រ ៣,៣៥​ភាគរយ , គណបក្ស​រួបរួម​ជាតិ ទទួលបាន​១,៥៦​ភាគរយ , គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួល​១,១១​ភាគរយ រីឯ​គណបក្ស​មួយចំនួនទៀត ទទួលបាន​សំឡេងគាំទ្រ​ក្រោយ​មួយ​ភាគរយ​។ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​៖

×