កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកសុមទ្រអន្តរជាតិដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ កម្ពុជា មានគោលបំណងប្រែក្លាយកំពង់ផែនេះ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នៅឆ្នាំ២០២៩»។ កំពង់ផែនេះ គ្រប់គ្រងទំនិញបានជាង ៧លានតោន កើនឡើង១១% ធៀបនឹងរយៈពេលមួយឆ្នាំ។

កំពង់ផែ PAS មានកំណើនប្រាក់ចំណូល ចំនួន២,៧% ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ ដែលលើសពី ៨៥ លានដុល្លារ។

PAS ជាកំពង់ផែសមុទ្រទឹកជ្រៅ និងពាណិជ្ជកម្មអន្តរជាតិឈានមុខគេរបស់ប្រទេសកម្ពុជា បានរាយការណ៍ពីកំណើនផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការដ៏គួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៣។ ប្រាក់ចំណូលសរុបរបស់កំពង់ផែសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ បានកើនឡើងលើសពី ៨៥លានដុល្លារ កើនឡើង ២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមប្រសាសន៍នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គូសបញ្ជាក់ពីសមត្ថភាពបច្ចុប្បន្នរបស់កំពង់ផែ ក្នុងការគ្រប់គ្រង ទំនិញចំនួន ៨០០,០០០ TEUs (TEUs=ស្មើនឹងម្ភៃហ្វីត) ជារៀងរាល់ឆ្នាំ។ ដោយសម្លឹងមើលទៅពេលអនាគត សម្តេចធិបតី បានបង្ហាញផែនការក្នុងការពង្រីកសមត្ថភាពឲ្យដល់ ២,៥លាន TEUs ក្នុងមួយឆ្នាំនៅឆ្នាំ២០២៩ខាងមុខ៕

