Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ចំណត​នាវា​ដឹក​អ្នកដំណើរ ឫស្សីកែវ​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ត្រូវ​នឹង​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​រៀបចំ​ឲ្យមាន​ការដឹកជញ្ជូន​តាមផ្លូ​វ​ទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​កាន់​តែង​យ​ស្រួល​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវទឹក និង​ដើម្បី​ជំរុញ​អោយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង ដោយហេតុ​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃ​ទាប ប្រកបដោយ​សុវត្ថិភាព និង​ទៀងទាត់​ពេលវេលា និង​​មិន​មាន​ការកកស្ទះ​ចរាច​រណ៍​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ​បានរៀបចំ​ឲ្យមាន​ការដឹកជញ្ជូន​តាមផ្លូ​វ​ទឹក ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា (​ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​ផ្លូវអាកាស​) ជំរុញ​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​កាន់តែ​ប្រសើរឡើង ដោយហេតុ​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹក អាច​ដឹក​បាន​ច្រើន​ក្នុង​តម្លៃ​ទាប ប្រកបដោយ​សុវត្ថិភាព និង​ទៀង​ទាត់​ពេលវេលា​ដោយ​មិន​មាន​ការកកស្ទះ​ចរាច​រណ៍​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន ៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល​នេះ​តិចជាង រយៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

​ការធ្វើដំណើរ​មាន​ភាពទៀងទាត់ មាន​សុវត្ថិភាព និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥៖៣០​ព្រឹក រហូតដល់​ម៉ោង ៦៖៣០​ល្ងាច​។ គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្នរ​ហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកដំណើរ​សរុប ៣០,៦៤៧​នាក់ ដែល​ជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ ២០០​នាក់​ក្នុង​មួយថ្ងៃ​។​

​សម្រាប់​ចំណត​នាវា​ឫស្សីកែវ ដែល​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​នៅ​ថ្ងៃ​ព្រឹក​នេះ មាន​ផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ ៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរិមា ១៨០​តោន ស្ពានដែក​មាន​ប្រវែង ៣០​ម៉ែត្រ និង​អគារ​រង់ចាំ​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ទាំងស្រុង​ប្រមាណ ២.៣៥១.៧៣០.០០០​រៀល ស្មើនឹង​ជិត ៥៩​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេង​ទៀត​រួមមាន​៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង ចំណត​នាវា​តាខ្មៅ​។ ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយៗ មាន​ភ្ជាប់​ជាមួយ​ស្ថានីយ៍​រថយន្តក្រុង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការប្តូរ ឬ​ត​ភ្ជាប់​គ្នា​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវថ្នល់​/​ផ្លូវគោក​។​

​ចំណត​នាវា​ដឹក​អ្នកដំណើ​រទាំង​៥​កន្លែង​ខាងលើ ត្រូវ​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៦.០២៩.៤១៣.០០០​រៀល ស្មើនឹង​ជាង ១,៥​លាន​ដុល្លារ​អាមេរិក​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​