Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនកំលោះ​បង្ហាញ​ទឹកមុខ​ខកចិត្ត​ខ្លាំង ក្នុង​ថ្ងៃ​រៀបកា​រ ព្រោះតែ​សម្រស់​កូនក្រមុំ បង្ក​ឲ្យ​មានការ​វែកញែក​ពេញ​បណ្តាញ​សង្គម​ចិន

កាលពីពេលថ្មីៗនេះ រូបថតកូនក្រមុំ និងកូនកំលោះក្នុងប្រទេសចិន បានសាយភាយពេញបណ្តាញអ៊ីនធឺណែត ដោយសារតែកូនកំលោះមើលទៅពិតជាសោកសៅខ្លាំង នៅក្នុងថ្ងៃរៀបការរបស់ខ្លួន ដោយសារតែសម្រស់កូនក្រមុំ ខណៈមនុស្សជាច្រើនបានគិតថា ប្រហែលជាដោយសារតែសម្រស់របស់កូនក្រមុំ មិនស្របតាមស្តង់ដារនៃហ្វូងមនុស្ស ទើបធ្វើឱ្យកូនកំលោះមើលទៅសោកសៅ និងព្រងើយកន្តើយបែបនេះ។

គេ​ដឹង​ថា​ កូន​កំលោះដែលរស់នៅក្នុងខេត្ត Guizhou គឺគ្រាន់​តែ​ជា​បុរស​សាមញ្ញ​ម្នាក់​ដែល​មាន​ប្រាក់​ចំណូល​តិច​តួច។ ហេតុ​ដូច្នេះ​ហើយ បើ​ទោះ​ជាកូនកំលោះរូបនេះបាន​ជួប​នារី​ជា​ច្រើន​នាក់​ក៏​ដោយ ក៏​នៅ​តែ​រក​មិន​ឃើញនារី​អ្នក​ណា​ដែលយល់​ព្រម​រៀប​ការ​ជាមួយ​រូបគេ​ឡើយ។ ដោយសារតែពិបាកចិត្តនឹងដំណើរស្វែងរកគូស្នេហ៍ ហើយត្រូវប្រឈមមុខនឹងសម្ពាធពីគ្រួសារ និងញាតិមិត្ត ដែលនិយាយថា «យកប្រពន្ធអាក្រក់ជាងនៅលីវ» កូនកំលោះក៏សម្រេចចិត្តយល់ព្រមរៀបការជាមួយនារី​មិន​ស្អាតម្នាក់ ដែលជាកូនក្រមុំនៅក្នុងមង្គលការនេះតែម្តង។

ក្រោយរូបភាពទាំងនោះ ត្រូវបានសាយភាយនៅលើបណ្តាញសង្គម មនុស្សមួយចំនួនបានយល់ទាំងស្រុង ពីអារម្មណ៍របស់កូនកំលោះ។ ពេល​ជួប​នឹង​សម្ពាធ​ចង់​រៀប​ការ​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា​នៅ​លីវ គាត់​ពិត​ជា​មិន​សប្បាយ​ចិត្ត​នឹង​អាពាហ៍ពិពាហ៍​នេះ​ទេ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ក៏​មាន​អ្នក​រិះគន់​ការ​សម្រេច​ចិត្ត​របស់​កូន​កំលោះ​ដែរ។

ក្នុងនោះ ពួកគេបានលើកឡើងថា «តាមពិតទៅ កូនក្រមុំមិនស្អាតទេ ប៉ុន្តែ អ្នកត្រូវតែទទួលយកការពិត និងញញឹមដោយរីករាយ។ ព្រោះនាងក៏ចេះឈឺចាប់ណាស់ដែរ ពេលឃើញរូបថតបែបនេះ»។ លើសពីនេះ អ្នកផ្សេងទៀតក៏បានផ្តល់មតិថា «ខ្ញុំមិនខ្វល់ថាកូនក្រមុំស្អាតឬអត់ទេ សំខាន់រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ សូមកុំយល់ព្រមរៀបការ ព្រោះតែសម្ពាធគ្រួសារ រួចរស់នៅដោយស្ទាក់ស្ទើរបែបនេះ អាពាហ៍ពិពាហ៍ប្រាកដជាមិនអាចទៅរួចនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×