Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហេតុអ្វី​បានជា​ស្ត្រី​ម្នាក់​ទៅ​បោះឆ្នោត ប្រឡាក់​ទឹក​ថ្នាំ​ចង្អុលដៃ​ទាំងសងខាង ? ប៉ូលីស​ខេត្តឧត្ដរមានជ័យ កំពុង​តាម​ប្រ​ម៉ាញ់ ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Hang Meang Khou

ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ព័ត៌មាន​យល់ច្រឡំ​មួយ ដែល​បង្កើតឡើង​ដោយ​ក្រុម​ប្រឆាំង នៅក្នុង​ប្រទេស​កម្ពុជា យក​ទៅ​បង្ហោះ​ជាមួយនឹង​រូបភាព​ស្ដ្រី​ម្នាក់ នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ពាក់ព័ន្ធ​ការជ្រល​ក់ដៃ​២​ដង (​ចង្អុលដៃ​ឆ្វេង និង​ដៃស្ដាំ​) នៅ​ពេល​ស្ដ្រី​រូប​នេះ​ទៅ​បោះឆ្នោត ដោយ​ក្រុមប្រឆាំង​សរសេរថា «​ស្ដ្រី​រូប​នេះ​បាន​ទៅ​បោះឆ្នោត​២​ដង និង​បាន​លុយ​២​ដង​ផងដែរ​»​។​

​ក្រោយពី​មាន​ការ​បង្ហោះ​ព័ត៌មាន​ខុស​ពី​ការពិត ដែល​នាំឲ្យ​មាន​ការយល់ច្រឡំ​ពី​មហាជន​ទូទៅ នៅលើ​គណនី​ហ្វេ​សប៊ុក ឈ្មោះ «Hang Meang khou» ដែល​ជា​សកម្មជន​ម្នាក់​របស់​អតីត គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ឧត្ដរមានជ័យ បាន​ចាប់ផ្ដើម​ធ្វើ​ការស្រាវជ្រាវ ហើយ​ចុះ​ទៅ​សួរនាំ​ផ្ទាល់ ជា​លទ្ធផល​ទើប​ដឹង​ការពិត​ច្បាស់ មិនមែន​ដូច​ការចោទប្រកាន់ និង​ខ្លឹមសារ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នោះឡើយ​។​

​ស្ដ្រី​រូប​នេះ​ឈ្មោះ ជឿ​យ ចាន់នី អាយុ​៥១​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​លក់​គុយទាវ និង​បបរ ស្ថិតនៅ​ភូមិ​គោក​វត្ត ឃុំ​-​ស្រុក​ចុងកាល ខេត្ដ​ឧត្ដរមានជ័យ ដែល​ត្រូវ​បាន​គណនី​ហ្វេ​សប៊ុក ឈ្មោះ «Hang Meang khou» បង្ហោះ​រូបថត​គាត់​មួយ​សន្លឹក​ដោយ​លើក​ចង្អុលដៃ ប្រឡាក់​ទឹក​ថ្នាំ​បោះឆ្នោត​ទាំង​២ អម​ដោយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​នេះ​នៅតាម​ដងផ្លូវ​ទៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្ដរមានជ័យ ខ្ញុំ​បាន​ឈាន​ចូល​ញាំ​អាហារ​ពេលព្រឹក បងស្រី​បង្ហាញ​ចង្អុលដៃ​ទាំងពីរ របស់​គាត់​ឲ្យ​ខ្ញុំ​មើល គាត់​សួរ​ខ្ញុំ​ថា​ហេតុ​អ្វី​ប្អូន​អត់​ទៅ​បោះឆ្នោត​? ហើយ​គាត់​អួត​ប្រាប់​ខ្ញុំ​ថា ចំណែក​ខ្ញុំ​បោះឆ្នោត​បាន​ពីរដង បាន​លុយ​ពីរដង​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​នឹង​កំពុង​តាម​ប្រ​ម៉ាញ់​ម្ចាស់​គណនី​ហ្វេ​សប៊ុក ឈ្មោះ Hang Meang Khou ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ក្រោយពី​មាន​ការ​បង្ហោះ​ព័ត៌មាន​ខុស​ពី​ការពិត ដែល​នាំឲ្យ​មាន​ការយល់ច្រឡំ​ពី​មហាជន​ទូទៅ នៅលើ​គណនី Facebook ឈ្មោះ «Hang Meang khou» ដែល​ជា​សកម្មជន​ម្នាក់​របស់​អតីត គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ឧត្ដរមានជ័យ បាន​ចាប់ផ្ដើម​ធ្វើ​ការស្រាវជ្រាវ ហើយ​ចុះ​ទៅ​សួរនាំ​ផ្ទាល់ ជា​លទ្ធផល​ទើប​ដឹង​ការពិត​ច្បាស់ មិនមែន​ដូច​ការចោទប្រកាន់ និង​ខ្លឹមសារ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook នោះឡើយ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច អ្នកស្រី ជឿ​យ ចាន់នី បាន​លាតត្រដាង​ពី​ហេតុការណ៍​យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​បោះឆ្នោត​អ្នកស្រី ពិតជា​បាន​ទៅ​ចូលរួម​បោះឆ្នោត​ប្រាកដ​មែន ហើយ​ពេល​ជ្រលក់​ទឹក​ថ្នាំ​ត្រូវបាន​មន្ដ្រី គ​.​ជ​.​ប នៅក្នុង​ការិយាល័យ​បោះឆ្នោត ចាប់​ចង្អុលដៃ​ខាងស្ដាំ​របស់​អ្នកស្រី​ឲ្យ​ជ្រលក់ ប៉ុន្ដែ​ដោយសារ​ចង្អុលដៃ​របស់​អ្នកស្រី នៅជាប់​ខ្លាញ់​សាច់ជ្រូក ក៏​មន្ដ្រី គ​.​ជ​.​ប គិតថា ខ្លាច​មិន​ប្រឡាក់​ខ្លាំង ក៏​ឲ្យ​អ្នក​ស្រីលូក​ចង្អុលដៃ​ខាងស្ដាំ​នេះ​ម្ដងទៀត​។ ប៉ុន្ដែ​ដោយ​ស្ដាប់​មិនទាន់ ស្រាប់តែ​អ្នកស្រី​យក​ចង្អុលដៃ​ខាងឆ្វេង ទៅ​លូ​កដោយ​ខ្លួនឯង​ទើប​ធ្វើឲ្យ​ចង្អុលដៃ​របស់​អ្នកស្រី ប្រឡាក់​ទាំង​២​យ៉ាង​ដូច្នេះ​។​

​អ្នកស្រី ជឿ​យ ចាន់នី បាន​បញ្ជាក់ទៀតថា លុះ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ចន្លោះ​ម៉ោង​៧ ទៅ​ម៉ោង​៨ ស្រាប់តែ​មាន​មនុស្ស​៤​នាក់ ជិះឡាន​មួយគ្រឿង ទិសដៅ​ពី​ខេត្តសៀមរាប មក​ខេត្ត​ឧត្តរមានជ័យ ហើយ​ចូល​ហូប​គុយទាវ​នៅ​ហាង​របស់​អ្នកស្រី​។ ពេល​ដែល​ចូល​ហូប​នោះ ពួកគេ​បាន​ឃើញ​ចង្អុលដៃ​ប្រឡាក់​ទាំង​២ ក៏​បាន​សួរនាំ រួច​បាន​ថត ហើយ​យក​ទៅ​បង្ហោះ​តាម Facebook ខុស​ពី​ការពិត​យ៉ាង​ដូច្នេះ ដោយ​អ្នកស្រី​មិន​បាន​និយាយ​ទាល់តែ​សោះ​ថា «​បោះ​ឆ្នោត​ពីរ​ដង បាន​លុយ​ពីរដង​នោះឡើយ​» គឺ​ខុស​ពី​ការ​ពិត​ទាំងស្រុង ដែល​នាំ​ឲ្យ​ម​ជ្ឈ​ម​ដ្ឋា​ន​នានា មាន​ការយល់ច្រឡំ​មកលើ​លោក​ស្រី​។​

​ជាមួយគ្នានេះ អ្នកស្រី ជឿ​យ ចាន់នី ក៏​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​បង្ហោះ Facebook ហើយ​សរសេរ​ខុស​ពី​ការពិត​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​

​ទាក់ទិន​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សួរនាំ​ស្ដ្រី​រូបនេះ ដោយផ្ទាល់​ហើយក៏​បាន​ដឹង​ពី​ការពិត​ជាក់ស្ដែង​។​

​ចំពោះ​ជន​ដែល​បង្ហោះ​ករណីនេះ នៅលើ​ហ្វេ​សប៊ុក លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជាក់​ពី​ចំណាត់ការ​តាម​ផ្លូវច្បាប់ ហើយ​នឹង​កំពុង​ស្វែងរក ពី​ព្រោះ​ការ​បង្ហោះ​ព័ត៌មាន​ខុស​ពី​ការ​ពិត​បែប​នេះ ធ្វើឲ្យ​មាន​ការភ័ន្ដច្រឡំ និង​យល់​ខុស នាំឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

​យោង​តាម​គណនី​ហ្វេ​សប៊ុក​ឈ្មោះ «Hang Meang khou» បានបញ្ជាក់​ថា បុរស​រូប​នេះ គឺជា​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ Profile របស់​រូបគេ ឃើញ​បង្ហោះ​រូបថត​ពាក់អាវ គណបក្ស​សង្គ្រោះ​ជាតិ និង​ថត​ជាមួយ​លោក កឹម សុខា ព្រមទាំង​សកម្មភាព​នានា​ជាមួយ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×