Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យនេះ នៅតែបន្តរក្សាបាននូវស្ថេរភាពរបស់ខ្លួនល្អប្រសើរ

ភ្នំពេញ៖ បើផ្អែកតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរក្សាបាននូវស្ថេរភាពរបស់ខ្លួនល្អប្រសើរ នៅឆ្នាំ២០២៣កន្លងទៅនេះ តាមរយៈការផ្តល់នូវសេវាកម្មជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ដោយបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋបាន ១,៥លាននាក់ ខណៈប្រាក់បញ្ញើកើនឡើងជាង ១០ភាគរយ។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុមានសមតុល្យឥណទានសរុបជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានសរុបជាង ១,៥លាននាក់។ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ជិត ២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិ មានសរុបជាង ៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង ២ម៉ឺននាក់។ ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារ ដែលជាសមាជិករបស់សមាគមទេ។

លោក បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ គឺឆ្នាំមួយដែលវិស័យមីក្រូហិរញ្ញវត្ថុ ក៏ធនាគារ បានបន្តបម្រើក្នុងការផ្តល់ប្រាក់កម្ចីជាធម្មតាទេ គ្រាន់តែថា ការផ្តល់ប្រាក់កម្ចីនេះគឺយើងត្រូវធ្វើការវិភាគដោយគ្រប់ជ្រុងជ្រោយ ដែលធ្វើបែបនេះគឺអាចជួយដល់អតិថិជនរបស់យើងឲ្យលោកបានគិតគូរគ្រប់ជ្រុងជ្រោយ រួមមានទាំងការផ្តល់ប្រឹក្សា និងការប្រកបដោយវិធានប្រុងប្រយ័ត្ន។ ពីព្រោះថា ស្ថានភាពមានការលំបាកមួយចំនួននៅពេលដែលអិថិជនយើងអនុវត្តអាជីវកម្មអ្វីក៏ដោយ គឺអាចមិនដំណើរការស្រួលដូចពេលវេលាធម្មតានោះទេ ដូច្នេះហើយការជួយអតិថិជនរបស់យើង ដើម្បីប្រើប្រាក់លុយឲ្យចំគោលដៅ និងជោគជ័យទាំងអស់គ្នា។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់ ក្រោមការដឹកនាំរាជរាដ្ឋាភិបាល តាមរយៈធនាគាជាតិនៃកម្ពុជា ដោយបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចការពារអតិថិជនផងដែរ៕