Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រ៊ុន ពៅ គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក

ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោកស្រ៊ុន ពៅ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្អាកការនាំចូល គ្រឿងក្នុង និងបំណែកសាច់បង្កក ក្នុងរយៈពេល ៦ខែ។

លោកថា វិស័យចិញ្ចឹមសត្វសព្វថ្ងៃនេះ គឺមានបញ្ហាប្រឈមជាមួយការនាំចូល គ្រឿងក្នុង និងប្រឈមជាមួយអ្នកលួចនាំចូល ដែលជាជនខិលខូចខុសច្បាប់ នាពេលកន្លងមក ហើយឈានមកដល់ពេលនេះ វិស័យចិញ្ចឹមសត្វ បានមើលឃើញពន្លឺវិញហើយ ដោយសារតែរដ្ឋមន្ត្រីក្រសួងកសិកម្ម បានយកចិត្តទុកដាក់គិតគូរ ដល់អ្នកចិញ្ចឹមក្នុងស្រុក។

លោកស្រ៊ុន ពៅ បានអះអាងថា យើងមិនខ្វះទេ សាច់នៅក្នុងស្រុក គឺយើងអាចធ្វើបាន ហើយការផ្អាកនាំចូលមួយរយៈ គឺបានចំណេញទាំងអ្នកចិញ្ចឹម ចំណេញទាំងលក់ និងអ្នកហូប ដែលជាកក្តាមួយដ៏សំខាន់ដែលសមាគមចង់បាន។

វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។

គួរជម្រាបថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសរបស់ខ្លួន ស្តីពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក១ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤៕