Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិតអាជីវកម្ម Tracker Bracelet ខ្សែដៃ ចាប់ទីតាំងដែលបំពាក់ដោយ GPS នឹងអាចហៅទៅលេខសង្គ្រោះបន្ទាន់ ទទួលបានចំណាត់ថ្នាក់លេខ១

ភ្នំពេញ៖ កម្ពុជា កំពុងចូលរួមបណ្តុះធុរកិច្ចថ្មី គាំទ្រដល់យុវជនកម្ពុជា ដែលយកបច្ចេកវិទ្យាឌីជីថលសម្រាប់ការច្នៃប្រឌិត និងការបង្កើតគំរូអាជីវកម្មផ្សេងៗ ស្របតាមរបត់នៃការអភិវឌ្ឍន៍ជឿនលឿន ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ច។ យុវជនកម្ពុជា កំពុងបំបែកដំណោះស្រាយបែបឌីជីថលនេះ និងបានបង្កើតគំរូអាជីវកម្មផ្សេងៗ សម្រាប់សេដ្ឋកិច្ច-សង្គម។

ការប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ ២០២៣ ជាលើកទី២ បានរៀបចំការប្រកួតប្រជែងដោយវិទ្យាស្ថានខេមអេដ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានសិស្ស និស្សិត សរុប ២៥ក្រុម បានចូលរួម និងឆ្លងកាត់ការជំរុះ រហូតដល់ជុំចុងក្រោយ ដោយចម្រាញ់នៅសល់ ១០ក្រុម ក្នុងនោះក្រុមនីមួយៗបានប្រើពេលចំនួន ៥ខែ ក្នុងការស្រាវជ្រាវ  និងត្រៀមខ្លួន រៀបចំការធ្វើបទបង្ហាញនៅគំនិត អាជីវកម្មថ្មីៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគណ:កម្មាធិការ និងអ្នកចូលរួម។

គំនិតអាជីវកម្មរបស់សិស្ស និស្សិត ដែលបានចូលរួមប្រកួតប្រជែងនេះ បានលើកយកប្រធានបទលើវិស័យផ្សេងៗ ដូចជា៖ការអប់រំ, កីឡា, សិល្ប:, ម្ហូបអាហារ, និងផ្នែកផ្សេងៗទៀត ។

សូមបញ្ជាក់ថា ជុំវិញការប្រកួតប្រជែងភាពជាសហគ្រិននេះ ក្រុម (ZEN.TRACK) ទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានគំនិត អាជីវកម្មលើប្រធានបទ “Tracker Bracelet ខ្សែដៃ ចាប់ទីតាំងដែលបំពាក់ដោយ GPS នឹងអាចហៅទៅលេខសង្គ្រោះបន្ទាន់។ ក្រុម (HIVE) ទទួលបាទចំណាត់ថ្នាក់លេខ២ បង្កើតគេហទំព័រដែលអនុញ្ញាតឲ្យសិស្សនិសិត្ស អាចស្វែងរកការងារជាប្រភេទអ្នកធ្វើការ ឯករាជ្យបាន និងក្រុម (Block Beads) ទទួលបាទចំណាត់ថ្នាក់លេខ ៣   មានគំនិតច្នៃប្រឌិត បង្កើតគំរូអាជីវកម្ម សិប្បកម្មផលិតដុំ ឥដ្ឋធ្វើពីការសំណល់ប្លាស្ទិកជាដើម៕