Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​៖ អំពាវនាវ​ប្រជាពលរដ្ឋ​កុំឲ្យ​ចាញ់បោក ក្រុមប្រឆាំង​កាត់ត​សំឡេង ម៉េង កែវពេជ្ជតា

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​តប​ទៅ​ក្រុម​ប្រឆាំង ដែល​បាន​កាត់ត​សំឡេង​ឡាយ​វីដេអូ​ឃ្លីប របស់​តារា​ចម្រៀង ម៉េង កែវពេជ្ជតា ថា​មើលងាយ​ប្រជាជន​កម្ពុជា ល្ងង់ ក្រ ជាដើម តាមពិត តារាចម្រៀង ពេជ្ជ​តា និយាយ​សំដៅ​ទៅលើ​តែ​ក្រុមប្រឆាំង​មួយ​ក្រុម​នោះ​ទេ មិនមែន​លើ​ប្រជាជន​កម្ពុជា​ទាំងអស់​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​ឃ្លីប​វីដេអូ​តារាចម្រៀង ម៉េង កែវពេជ្ជតា ផងដែរ ដែល​ត្រូវ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​កាត់ត​កែ​កាឡៃ​សំឡេង​ថា មើលងាយ​ប្រជាពលរដ្ឋ​ខ្មែរ​។ សម្តេច​តេជោ អំពាវនាវ​ប្រជាពលរដ្ឋ​កុំឲ្យ​ចាញ់បោក ការកាត់ត​របស់​ក្រុម​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុង​ពេល​ជួប​ជាមួយ​កម្មក​រោងចក្រ នៅ​ព្រឹក​ថ្ងៃទី​២​ខែ​សីហា​នេះ បន្ទាប់ពី​ការបោះឆ្នោត ត្រូវបាន​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​នៅ​កម្មវិធី​ព្រឹក​នេះ តារាចម្រៀង ម៉េង កែវពេជ្ជតា មក​ដែរ​ឬ​អត់ ? ខ្ញុំ​បាន​មើល រឿង​មិន​គួរ​កើតឡើង​នោះ​ទេ តារា​ចម្រៀង​ដែល​ល្បី​ឈ្មោះ​នៅ​ទីនេះ ។ នៅពេល​ដែល​កូន​ឯង​ឡាយ​ក្នុង​ហ្វេ​សប៊ុក​នោះ ពុក​បាន​មើល​ផ្ទាល់​តែម្តង ពេល​នោះ​គ្នា​ទើបតែ​មក​ពី​ហែ​គណបក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ពាក់អាវ​គណបក្ស និង​មាន​ក្រមា​បង់ក និង​មាន​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង​។ ហើយ​ក្រុមប្រឆាំង​បាន​យក​សំឡេង​ឡាយ​ទៅ​កាត់ត​ថា​ម៉េង កែវពេជ្ជតា មើលងាយ​ប្រជាជន​ខ្មែរ “​ថា​ល្ងង់ ថា​ក្រ​” ក៏​ប៉ុន្តែ​បើ​ឃ្លីប​នេះ បើ​តាម​ខ្ញុំ​តាមដាន​មើល​ការ​ឡាយ​ផ្ទាល់ គឺ​ក្រុមប្រឆាំង​បាន​ចូល​មក​ជេរៗ​តែម្តង តែ​កែវ ពេជ្ជ​តា បាន​តប​វិញ​ថា និយាយ​បែប​នេះ គឺ​មិនមែន​ឆ្កូត​ទេ គឺ​ល្ងង់​តែម្តង ហើយ​នាង​ថា ខាង​នេះ គេ​មាន​មនុស្ស និង​អ្នកចេះដឹង គេ​មិន​មែន​ប្រើ​មនុស្ស​ល្ងង់​ដូច​អ្នក​ឯង​ទេ ។

ស្រាប់តែ​វា​យក​ទៅ​កាត់ត​ភ្លាមៗ បង្កើត​បាន​រឿង​មួយ​ថ្មី​ទៀត ធ្វើឲ្យ​ស្អប់​ចំពោះ​សិល្បករ សិល្បការិនី ។ គ្រាន់​តែ​រឿង​ប៉ុណ្ណឺង បាន​បង្កើត​ទៅ​ជា​រឿង​ថ្មី​មួយ ធ្វើឲ្យ​អាប់ឱន​កិត្តិយស​សិល្បករ សិល្បការិនី ដែល​គ្រាន់តែ​ប្រើ​សិទ្ធិ​ខាង​នយោបាយ ។ អ្នកណា​គាំទ្រ​គេ គេ​ថា​ស្នេហា​ជាតិ ឯក​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ក្បត់ជាតិ​ទាំងអស់​” ។

​សម្តេច​តេជោ បាន​ថ្លែងថា “​សូម​ប្រយ័ត្ន​ក្មួយៗ​ដែល​មិន​បានដឹង មក​ជឿ​ឃ្លីប​វីដេអូ​នេះ កាត់ត​ថា​ម៉េង កែវពេជ្ជតា​មើលងាយ​ប្រជាជន​ខ្មែរ​ថា “​ល្ងង់ ក្រ​” ហើយ​សូម​បងប្អូន​ត្រូវ​មើល​ឃ្លីប​វីដេអូ​ដើម​។ ពាក្យ​ថា​ល្ងង់​នេះ មិនមែន​ចោទ​ទៅលើ​ប្រជាជន​កម្ពុជា​ល្ងង់​នោះទេ គឺ​សំដៅ​ទៅលើ​មនុស្ស​មួយ​ក្រុម​នោះ​ដែល​ល្ងង់​”​។​

​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​សមាជិក​សមាជិការ​ដែល​គាំទ្រ​របស់​ខ្លួន​ដែរ មិន​ត្រូវ​ទុកឲ្យ​គេ​ប្រមាថ​នោះទេ ហើយ​សមាជិក​សិល្បករ​សិល្បការិនី បាន​ចូលរួម​ច្រើនណាស់ ហើយ​យើង​ក៏​មិន​ត្រូវ​ទុកឲ្យ​សិល្បករ​សិល្បការិនី ដែល​មាន​ប្រជាជន​រាប់លាន​នាក់ បាន​និយម​ចូលចិត្ត ត្រូវ​គេ​ប្រមាថ ភូតកុហក​បោកប្រាស់ ឲ្យក្លាយ​ទៅ​ជា​រឿង​ដែល​សង្គម​ស្ងប់​ខ្ពើម​នោះទេ​។ សម្តេច​តេជោ បានបញ្ជាក់​ថា “​រឿង​គេ និយាយ​អីចេះ វា​យក​ទៅ​កាត់​អី​ចុះ​”​។​

​បើ​តាម​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​ក​របស់​ខ្លួន ថា “​ជូន​ប្អូនប្រុស ទឹម សុជា ហៅ រាជបុត្រ​អ​សូរ្យ​កាយ ! បង​ចង់​ប្រាប់​ប្អូន​ថា ប្អូន​ឆ្លៀតឱកាស​ពេក​ហើយ ។ គេ​និយាយ​ពី​រឿង​នេះ ប្អូន​យក​ពង្រីក​រឿង​នោះ តើ​បំណង​ចង់​បាន​អី ? យើង​មិន​ដែល​មាន​រឿង​អ្វី​ជាមួយ​គ្នា​ទេ ចាំបាច់​មក​មួលបង្កាច់​បង ? ដល់​ពេល​ប្អូន​ធ្វើ​បែប​ហ្នឹង គឺ​ប្អូន​ទេ​ដែល​សាហាវ ! ! ហ៊ឺ សាហាវ​មែន អ្នក​នយោបាយ ! ! បើ​បងប្អូន​ចង់​ដឹង​រឿង​ច្បាស់ សូម​ចូល​ក្នុងផេក​របស់​នាង​ខ្ញុំ កុំ​ចេះតែ​ជឿ​សំដី​គាត់ គេ​កំពុង​លាប​ពណ៌​អោយ​ខ្ញុំ​ហើយ​បងប្អូន​” ។​

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ ក្នុងផេក​ហ្វេស​ប៊ុ​កថា “​បុរស​ម្នាក់​នេះ (​ឈ្មោះ​ក្នុងផេក​ហ្វេស​ប៊ុក Kongkaeb Boak) លួច​ចេញ​វីដេអូ​និយាយ​ពីក្រោយ​ខ្នង​ខ្ញុំ ហើយ Caption របស់គាត់​សរសេរ​បង្ខូច​កិត្តិយស​ខ្ញុំ​យ៉ាង​សាហាវ តែ​សុទ្ធ​ជា​រឿង​មិន​ពិត ។ គាត់​ចង់​ថា​ខ្ញុំ​មាន​ថ្ងៃនេះ​ដោយសារ​គាត់ មួយទៀត​គាត់​ចង់​បង្អួត​ពិភពលោក​ថា​ខ្ញុំ​និង​គាត់​មាន​ទំនាក់ទំនង​ពិសេស ? ? ពិតជា​អាក្រក់​មែន តែ​គួរ​អោយ​ចង់​សើច​នៅពេល​បងៗ​ខ្ញុំ និង​ខ្ញុំ​សួរ​ទៅ​គាត់ គាត់​បែរជា​ស្លន់ស្លោ ឆ្លើយ​ទាំង​រដិបរដុប​ទៅមុខ​ទៅក្រោយ មិន​ចំ​សំនួរ និង​លែង​ក្លាហាន​ដូច​កាល​និយាយ​ពី​ដំបូង​ព្រោះ​គាត់​ភ្ញាក់​ផ្ញើ​ល​មិន​នឹកស្មានថា ការនិយាយ​បោកប្រាស់​របស់គាត់ ត្រូវ​អាក់ខាន​ដោយសារ​បងប្អូន​ខ្ញុំ បាន​ឃើញ​ហើយ​ចូល​ទៅ​សួរ​ចំៗ​ដូច្នេះ ។ ខ្ញុំ​ចង់​ប្រាប់​វិញ​ថា ខ្ញុំ​មាន​កិត្តិយស​រាល់ថ្ងៃ​ដោយសារ​ឈាម​ឪពុកម្តាយ​ខ្ញុំ និង​ការចូលរួម​ជ្រោមជ្រែង​ដំបូងបង្អស់​ពី​លោកជំទាវ ចាន់ ធី ជាមួយ​លោកឪពុក​ខ្ញុំ​ប៉ុណ្ណោះ ។ បន្ទាប់មក​មាន​ថ្នាក់ដឹកនាំ​ទូរទស្សន៍​ជាតិ​កម្ពុជា ថ្នាក់​ដឹកនាំ​នៅ​ក្រសួង​វប្បធម៌ និង​នាយ​យក​ដ្ឋា​ន​សិល្បៈ ក្នុង​ឆ្នាំ​១៩៨៦ ខ្ញុំ​អាយុ ១០​ឆ្នាំ និង​ចុងក្រោយ​បន្ទាប់​ពី​ខ្ញុំ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​ហើយ គឺ​បណ្តា​ផលិតកម្ម​នានា ដែល​មិនមែន​ជា​លោក​ឈ្មោះ កង្កែប​បោក នេះ​ជា​អ្នក​ជ្រោមជ្រែង​ឡើយ ។ ឯ​រឿង​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ពិសេស និង​ពាក្យសម្បថ​អ្វី​នោះ គឺជា​សាច់រឿង​ដែល​គាត់​តាក់តែងឡើង ដើម្បី​ទាក់ទាញ​មហាជន​អោយ​លង់​ជឿ​ប៉ុណ្ណោះ ។

ដែល​ខ្ញុំ Share live ពី​គាត់​មក​នេះ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​បាន​ភ្លឺភ្នែក​ផង​ថា រាល់​ការ​ផុស​និយាយ​អាក្រក់​ពី​ខ្ញុំ​សុទ្ធតែ​មិន​ពិត ព្រោះ​រឿងប្រឌិត​កាត់ត​ទាំងឡាយ​ផ្តើមចេញ ពីក្រុម​មនុស្ស​មាត់​ស្អុយ​ស៊ីឈ្នួល​ជេរ​បញ្ចោរ​ឲ្យ​បក្ស​ដើម្បី​ដូរ​បាយ​ហូប​មក​ដើរតួ​បន្លំ​ជា​ទស្សនិកជន គឺ​មិនមែន​ចេញ​ពី​អ្នក​ល្អ​ជា​ឡើយ ។ គាត់​ធ្វើការ​ជា​ក្រុម បំបែក​គ្នា​លួច​ធ្វើ​សកម្មភាព​វាយប្រហារ​ពីក្រោយ​ខ្នង​កំសាក​បំផុត ហើយ​ពួកគេ​ជំនាញ​ខាង​ជេរ​បញ្ចោរ​អាវ៉ាសែ ដោយ​យក​លេស​ផ្សេងៗ​មក​ចោទប្រកាន់​យ៉ាង​ថោកទាប ចោទ​សម្លាប់ ចោទ​លុះ​គាត់​ក្ស័យ​ដូច​សម័យ​ប៉ុលពត​ដើម្បី​ធ្វើ​យ៉ាងណា​បំផ្លាញ ប្រជាប្រិយភាព​ខ្ញុំ​ឲ្យបាន និង​បាន​ចំណេញ​នយោបាយ​ផង ។ ជាក់ស្តែង​វីដេអូ​ពី​បុរស​ម្នាក់​នេះ​អាចបង្ហាញ​ឲ្យ​បងប្អូន​ឃើញច្បាស់​មិន​ពិបាក​ប្រាប់​ថា​ គាត់​កំពុង​អង្គុយ គូររូប​លាប​ពណ៌​ឲ្យ​ខ្ញុំ បងប្អូន​ក៏មិន​បាច់​ឆ្ងល់​ដែរ​ថា​តើ​នរណា​ជា​អ្នក​បំផ្លាញ​ខ្មែរ ? នរណា​ជា​អ្នក​សម្លាប់​ខ្មែរ ? ហើយ​នរណា​ជា​អ្នក​បំផ្លាញ​ធនធាន​សិល្បៈ​ខ្មែរ ? រាល់ពេល​តែង​ស្រែក​ថា​ស្រលាញ់​យុត្តិធម៌ ការពារ​សិល្បៈ​ខ្មែរ តែ​ពេល​គេ​មិន​តាមចិត្ត​ខ្លួន​ក៏​ចោទ​ថា​ជា​ខ្មាំង ជា​ជន​ក្បត់ជាតិ លក់​ជាតិ លក់​ក្បាល លក់​ទាំង​ខ្លួន និង​ប្រើ​វិធី​បំផ្លាញ​គ្រវែង​ចោល​យ៉ាង​ព្រៃផ្សៃ ។ ” បើ​ខ្លួន​យក​របស់​ហ្នឹង​មិន​បាន​ទេ ក៍​គ្មាន​អាណា​យក​បាន​ដែរ ” នេះ​ជា​គោលការណ៍​របស់​គាត់​។ ក្នុងនាម​ខ្ញុំ​ជា​ជនរងគ្រោះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បណ្តា​មហាជន​ទាំងឡាយ សូម​លោក​មេត្តា​ពិចារណា លើ​គ្រប់​ទង្វើ​របស់​ពួក​គាត់​នេះ​ឲ្យ​មែនទែន មិន​ត្រូវ​ជឿ​អ្វី​ដែល​ឃើញ ជឿ​អ្វីដែល​ត្រឹមតែ​ឮ ហើយ​មក​ស្អប់​ខ្ញុំ​ដោយ​ខ្វះ​ការពិចារណា​ទេ ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ពេជ្ជ​តា ជា​តារា​ត្រូវការ​ក្តីស្រឡាញ់​ពី​ទស្សនិកជន​ណាស់ រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ជេរ​ទស្សនិកជន ? Impossible ! ! មិន​អាច​ទៅរួច​ទេ ! នាង​ខ្ញុំ​តែង​គោរព​ទឹកចិត្ត​ទស្សនិកជន មិន​រើសអើង​អ្នក​មាន​អ្នកក្រ ពណ៌​សម្បុរ ឬ​និន្នាការ​អ្វី​ទាំងអស់ ។ ខ្ញុំ​តែង​បាន​ធ្វើ​អំពើ​ល្អ​គ្រប់គ្រាន់​មិនបាច់​ខ្ញុំ​បរិយាយ គឺមាន​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​ជា​សាក្សី ហើយ​មួយ​ជីវិត​នេះ​ខ្ញុំ​តែង​លះបង​ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​មិន​ដែល​ទុកចោល​ឡើយ ។ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើអោយ​ខ្ញុំ​តប​ឆ្លើយ​នោះ រឿងហេតុ​ដំបូង​វា​កើតចេញ​ពី​ការចូល​មក Comment ជេរ​បញ្ចោរ​ខ្ញុំ​ដោយ​សម្តី​បាត​ផ្សារ​មាក់ងាយ​អាក្រក់​ហួសវិស័យ​ពី​មនុស្ស​ពីរ បី​នាក់​ក្នុង​ពេល​ខ្ញុំ​កំពុង live ច្រៀង​លេង​តែ​ខ្ញុំ​សោះ ។ បើ​ជា​លោកអ្នក ក៍​គង់តែ​ក្រេវក្រោធ​ចៀស​មិន​ផុត ។ ខ្ញុំ​ធ្វើ​អ្វី​សុទ្ធតែ​មាន​ហេតុផល តែ​ពួក​ឆ្លៀត​ឱកាស​ចង់​បំបាក់​ប្រជាប្រិយភាព​ខ្ញុំគេ​ផ្តាច់កា​រណាស់ គ្មាន​ហេតុផល​ទេ ។ សូមបញ្ជាក់​ថា​ខ្ញុំ​មិន​បាន​ជេរ​អ្នក​ល្អ​ទេ សូម​កុំ​រើស​ដាក់ខ្លួន តែ​ជា​ការ​តប​ឆ្លើយ​ទៅ​មនុស្ស​អាក្រក់​ទាំងនោះ​ប៉ុណ្ណោះ ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ​សូម​ប្រកាស​យ៉ាងច្បាស់ៗ​ថា ពេជ្ជ​តា​មិន​សូមទោស​ចំពោះ​មនុស្ស​ធុន​នេះ​ជាដាច់ខាត ! មិន​សូមទោស​ទេ ! កុំ​សង្ឃឹម ! ! ! ខ្ញុំ​សូម​បញ្ចប់​អត្ថបទ​មួយ​នេះ​សិន បើ​បងប្អូន​ចូល ខ​មិន សូម​អញ្ជើញ​ដោយ​សេចក្តីថ្លៃថ្នូរ បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​ថោកទាប​គឺជា​អ្នកឯង ។ គោរព​ជូនពរ​លោក​អ្នក​ទាំងឡាយ​ដែល​អាណិត​ស្រលាញ់​នាង​ខ្ញុំ​សូម​មានក្តី​សុខសាន្ត​កុំ​បី​មាន​រំខាន​ពី​ខ្មាំងសត្រូវ​ណា​ឡើយ ហើយ​ក៍​កាន់តែ​មាន​បាន​សម្បូ​រស​ប្បាយ​ជោគជ័យ ។ គោរព ស្រលាញ់​ទស្សនិកជន​ដោយស្មោះ :sparkling_heart: គួរ​ពុំគួរ​សូម​អធ្យាស្រ័យ​ផង “​៕ ​ដោយ ​៖​ កូឡាប​

    

spot_img
×