Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោះឆ្នោត​ឆ្នាំ​២០១៨ ពោរពេញ​ដោយ​សុខ​សុវត្ថិភាព ខុស​ពី​ឆ្នាំ​២០១៣ បង្កើត​ភាពច្របូកច្របល់ និង​ការភិតភ័យ សម្រាប់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការបោះឆ្នោត​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៣​ខុសគ្នា​ឆ្ងាយ​ណាស់​។ ខុស​គ្នា​ត្រង់​ឆ្នាំ​២០១៣ ពោរពេញ​ដោយ​ភាពច្របូកច្របល់ និង​ការភិតភ័យ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ខុស​ឆ្ងាយ​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៨ មាន​សភាព​ស្ងប់ស្ងាត់ និង​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សួរ​ទៅ​កម្មករ កម្មការិនី​ថា ឈ្នះ​ទេ ហើយ​កម្មករ កម្មការិនី ក៏​បាន​ឆ្លើយថា ឈ្នះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ច្បាស់​ណាស់​ថា សម្តេច​បន្ត​គ្រប់គ្រង​តំណែង ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦​បន្តទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មិន​ត្រឹមតែ​ជា​ការជោគជ័យ នៃ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ជោគជ័យ​លើ​យុទ្ធនាការ ដេក​ផ្ទះ​ឈ្នះ​ឯង របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា យុទ្ធនាការ ដេក​ផ្ទះ​ឈ្នះ​ស្អាត របស់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ភាពល្ងង់ខ្លៅ​មួយ កុំថាឡើយ​ទៅ​ដឹកនាំ​ជាតិ ដឹកនាំ​បក្ស​នយោបាយ​មួយ​ក៏​មិន​ជោគជ័យ​ដែរ​។ ការចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​រហូតដល់ ជាង​៨២​ភាគរយ គឺជា​ការបញ្ចេញ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ មិនមែន​ជា​ការបង្ខិតបង្ខំ​ណាមួយ​នោះ​ទេ​។ ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី កុំ​មាន​ការរើសអើង រវាង​អ្នក​ទៅ​បោះឆ្នោត និង​អ្នក​មិន​បាន​ទៅ​បោះឆ្នោត ហើយ​បន្ត​ខន្តី និង​យោគយល់​ឲ្យ​គ្នា​។ សម្តេច​តេជោ ស្នើ​ឲ្យ​អ្នក​មិន​បាន​ទៅ​បោះឆ្នោត កុំ​ចោទថា អ្នក​ទៅ​បោះឆ្នោត ជា​ជនបរទេស​។ ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មានតម្លៃ​ស្មើ​នឹង​ការរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។​

​ក្នុង​វេទិកា​បើក​កិច្ច​សំណេះសំណាល​ជាថ្មី​ជាមួយ​កម្មករ ជាង ១​ម៉ឺន​នាក់​នៅ​តំបន់​លូ​៥ ក្នុង​ខណ្ឌ​មានជ័យ នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ទាំងអស់ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។ ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត និង​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ទាំង​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើនរូប​ទៀត ដែល​កំពុង​ជាប់​ការហាមឃាត់​មិនឲ្យ​ធ្វើ​នយោបាយ​នោះ បាន​ធ្វើ​យុទ្ធនាការ ដេក​ផ្ទះ​ឈ្នះ​ឯង ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត​។ តែ​យុទ្ធនាការ​នេះ​មិន​បាន​ទទួល​ជោគជ័យ​នោះឡើយ ព្រោះ​នៅ​ថ្ងៃ​បោះឆ្នោត​ប្រជាពលរដ្ឋ​ច្រើន​លើសលប់ បាន​ចេញ​ទៅ​បោះឆ្នោត ដោយ​មិន​បាន​ស្តាប់​ការអំពាវនាវ​នេះឡើយ សូម្បី​តែ​អ្នក​ធ្លាប់​បោះឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា យុទ្ធនាការ ដេក​ផ្ទះ​ឈ្នះ​ស្អាត ត្រូវ​បាន​បរាជ័យ​រួច​ស្រេច​ទៅហើយ​។ ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ជាង ៨២​ភាគរយ បាន​ចេញ​ទៅ​ធ្វើ​ការបោះឆ្នោត​បង្ហាញឲ្យឃើញថា ប្រជាជន​កម្ពុជា​របស់​យើង បាន​គាំទ្រ​នូវ​ដំណើរ លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ពេញលេញ​។ ការធ្វើ​យុទ្ធនាការ​នេះ គឺជា​គណនា​លេខ​ខុស ហើយក៏​ជា​ភាពល្ងង់ខ្លៅ ផ្នែក​នយោបាយ​របស់​អ្នកនយោបាយ ។ នេះ​ជា​អំពើ​ល្ងង់​មួយ ក្នុងចំណោម​អំពើ​ល្ងង់ ដែល​គេ​មិនអាច​នឹង​ក្លាយ ទៅ​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ ដ៏​ជោគជ័យ​មួយ​បាន​ទេ​។ បើសិនជា​ចរិត​ឫកពា​បែបនេះ កុំថាឡើយ​ដឹកនាំ​បក្សនយោបាយ ឈានទៅរក​ជោគជ័យ និង​កាន់កាប់​គ្រប់គ្រង​ប្រទេស សូម្បី​តែ​គ្រប់គ្រង​ក្រុមហ៊ុន​មួយ ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ រោងចក្រ​មួយ​ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ​។ ពួក​គេ​គិត​ស្មានថា សន្លឹកឆ្នោត​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បោះ​ឲ្យគេ​នោះ ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​គេ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×