Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប BMW បើកលឿនរេចង្កូតបុករះ ចូលផ្ទះពលរដ្ឋក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើប ម៉ាកBMWមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុករះ ចូលផ្ទះពលរដ្ឋបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៣១ខែមករាឆ្នាំ ២០២៤ ចំណុចក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក BMWមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា F80.8898 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មានបញ្ហាមកពីអ្នកបើកបរឬក៏រថយន្តនោះទេ ក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះរបងអស់ពីផ្ទាំង រួចបន្តល្បឿនទៅបុកទម្កុះចូលផ្ទះពលរដ្ឋបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតរថយន្តស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរ ក៏មានរថយន្តមួយគ្រឿងមកដឹកអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលសង្កាត់ទួលសង្កែទី២ បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួច ក៏មានតំណាងអ្នកបើករថយន្តបង្ក ចុះមកធ្វើការសម្របសម្រួលជាមួយនឹងភាគីម្ចាស់ផ្ទះដោយព្រមសំណង ក្នុងការជួសជុលសម្ភារៈដែលខូចខាតទាំងអស់ ដើម្បីសុំបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ រក្សាសិទ្ធដោយ ៖ សា មេត

×