Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមអគ្គានុរក្ស.១ ឈន សាណាត ជំរុញឲ្យក្រុមការងារ ចុះពិនិត្យទណ្ឌិតដែលមានវ័យចាស់ជរា ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ពិការភាព និងវិបល្លាសស្មារតី នៅតាមគោលដៅសាលាឧទ្ធរណ៍តំបន់

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យទណ្ឌិតដែលមាន វ័យចាស់ជរា ជំងឺរ៉ាំរៃធ្ងន់ធ្ងរ ពិការភាព និងវិបល្លាសស្មារតី នៅតាមគោលដៅសាលាឧទ្ធរណ៍តំបន់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា ក្រុមការងារនេះមានភារកិច្ច៖ ចុះពិនិត្យទណ្ឌិតដែលមានវ័យចាស់ជរា ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ពិការភាព និងវិបល្លាសស្មារតី នៅតាមគោលដៅសាលាឧទ្ធរណ៍តំបន់ដែលបានកំណត់។ សម្របសម្រួលការងារជាមួយក្រុមការងារក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាក្នុងដែនដីមានសមត្ថកិច្ច តំណាងមន្ទីរពេទ្យបង្អែកដែលមានសមត្ថកិច្ច ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។ ជួយការងាររដ្ឋលេខាធិការទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើរបាយការណ៍ និងបញ្ជីឈ្មោះទណ្ឌិត រាយការណ៍ជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

×