Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះរឿងចូលម៉ាស្សា មិនឲ្យលុយវាយកាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ២នាក់

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅម៉ាស្សាឲ្យស្រួលខ្លួន រួចក៏មានទំនាស់ពាក្យសម្តីនិងនារីម៉ាស្សា ព្រោះមិនឲ្យលុយបែរជាជិះម៉ូតូទៅយកដំបង និងដែកថ្នាំងអំពៅ មកចូលវាយទៅលើនារីម៉ាស្សា បណ្តាលឲ្យរងរបួសតែត្រូវខាងភាគីនារីម៉ាស្សា វាយបកទៅវិញបណ្តាលឲ្យរងរបួសធ្ងន់ឈាមស្រោចខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០២ខែកុម្ភៈឆ្នាំ ២០២៤ ចំណុចក្បែរវត្តនាគវ័នក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមសម្ដីពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសពីរនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសងសេ១២៥ ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខជិះឌុបគ្នាមកចូលម៉ាស្សាខ្លួន ក្នុងហាងមួយកន្លែង ក្បែរវត្តនាគវ័ន្តក្រោយមកបុរសទាំងពីរនាក់ ក៏បានទាស់ពាក្យសម្តីជាមួយនារីម៉ាស្សា ព្រោះតែឲ្យលុយមិនគ្រប់ដោយមានលុយត្រឹមតែ២ម៉ឺនរៀល ហើយបង្ខំឲ្យនារីម៉ាស្សារួមភេទជាមួយ តែដោយតម្លៃរួមភេទចំនួន១០ដុល្លារ ពេលរួមភេទហើយ បុរសទាំងពីរនាក់នោះ ឲ្យលុយមិនគ្រប់ក៏មានការទាស់ពាក្យសម្តីនិងនារីម៉ាស្សា បង្កទៅជាហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យភាគីខាងនារីម៉ាស្សារងរបួសធ្ងន់ស្រាល៣នាក់ ចំណែកបុរស២នាក់នោះ បានរងរបួសឈាមស្រោចខ្លួន ព្រោះខាងនារីម៉ាស្សាវាយសំពងបកមកវិញ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ឃាត់បុរសទាំងពីរនាក់នោះ ហើយនិងស្ត្រីម៉ាស្សាម្នាក់ យកទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី ២ ដើម្បីសួរនាំបន្តនិងឲ្យភាគីសងខាងដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សាមេត

×