ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាចេញពីលេងផ្ទះមិត្តភក្កិ រួចត្រឡប់ទៅផ្ទះវិញម្តុំផ្សារទូលពង្រ ខណៈពេលជិះមកដល់ពាក់កណ្តាលផ្លូវ ជិតបុរីមួយកន្លែងស្រាប់តែមានជនសង្ស័យមួយក្រុម ជិះមកពីក្រោយធាក់ម៉ូតូបណ្តាលឲ្យដួល រៀបនឹងលើយកម៉ូតូ តែបានសន្តិសុខក្នុងបុរីចេញជួយទាន់។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងជិតបុរីជីបម៉ុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមការអះអាងពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនរួមនឹងមិត្តភក្តិ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IU-2955 ជិះចេញពីលេងផ្ទះមិត្តភក្តិក៏បំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំផ្សារទួលពង្រ ខណៈពេលជិះមកដល់ចំណុចកើតហេតុក្បែរបុរីជីបម៉ុង ស្រាប់តែលេចមុខជនសង្ស័យជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿងជិះមកពីក្រោយរួចក៏បានធាក់ម៉ូតូ បណ្ដាលឲ្យដួលម៉ូតូពេលនោះដែរ ជនសង្ស័យក៏បានបកមកលើកម៉ូតូជិះទៅតែសំណាងល្អ បានសន្តិសុខក្នុងបុរីជាច្រើននាក់ បានរត់ចេញមកជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហៅខាងលើជនរងគ្រោះទាំងពីរនាក់ ក៏បានទៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបពីរ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកជនសង្ស័យទាំងនោះ ដើម្បីឃាត់យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធេដោយ ៖ សា មេត







