ពោធិ៍សាត់៖ ជនដៃដល់២នាក់ បានចូលទៅបាញ់ជនរងគ្រោះ ដល់ក្នុងផ្ទះបណ្តាលឲ្យរងរបួសប្តីប្រពន្ធ និងម្តាយ ស្ថិតនៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នៅវេលាម៉ោងជិត៧យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ជនដៃដល់មានគ្នា២នាក់ បានកាន់កាំភ្លើងដើរចូលទៅបាញ់ជនរងគ្រោះដែលប្រកបរបររកស៊ីលក់ត្រី បណ្តាលឲ្យរងរបួសធ្ងន់ប្តីប្រពន្ធ និងស្រ្តីជាម្តាយ។ ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ជនដៃដល់។

លោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការអាវុធហត្ថក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ជនដៃដល់២នាក់ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចរុញទ្វារចូលក្នុងផ្ទះ ហើយបាញ់ចំនួន៦គ្រាប់ ខណៈជនរងគ្រោះកំពុងហូបបាយជួបជុំគ្រួសារ បណ្ដាលឲ្យរងរបួសមនុស្សចំនួន៣នាក់។
ជនរងគ្រោះទាំង៣នាក់ រួមមាន៖ ១) ឈ្មោះ ទិត្យ កុសល្យ អាយុ៣៤ឆ្នាំ មុខរបរអាជីវករទិញត្រី។ ២៖ ប្រពន្ធឈ្មោះ ជា វួចហេង អាយុ៣៣ឆ្នាំ
។ ៣៖ ឈ្មោះ ជា ណៃហួយ អាយុ៦១ឆ្នាំជាម្តាយ។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសំពៅមាស
បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួចហើយ ជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់៕ រក្សាសិទ្ធដោយ៖ សុទ្ធលី





