Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ៖ ការចោទប្រកាន់​ផ្ទុយ​ពី​ការ​ពិត​របស់ លោក ខឹម វាសនា ទៅលើ​មន្ត្រី​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីបំភ្លឺ​​ចំពោះ​ការចោទប្រកាន់​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទៅលើ​មន្ត្រី​បោះឆ្នោត​។​

​សូម​ជម្រាប​ជូន​ថា គ​.​ជ​.​ប បាន​ទទួល​បណ្តឹង​ពី LDP ចំនួន ២.៥៩២ ក្នុងនោះ​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​គំនូស​សញ្ញា​នៅលើ​សន្លឹកឆ្នោត​​មាន​រហូត​ទៅ ២.៤៩៣​បណ្តឹង ហើយ​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ការផ្តន្ទាទោស​មាន​ចំនួន​ត្រឹមតែ​៩៩​បណ្តឹង សម្រាប់​៩៩​ការិយាល័យ​​នៃ​ការិយាល័យ​បោះឆ្នោត សរុប​ចំនួន​២២.៩៦៧​។ ដូច្នេះ​ការនិយាយ​របស់ ខឹម វាសនា ប្រធាន LDP នៅ​វិទ្យុ​បារាំង RFI

​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៃ​បណ្តឹង ដែល​ភាគច្រើន​លើសលុប​គាត់​ប្តឹង​ពី​គំនូស​សញ្ញា​គាំទ្រ​គណ​បក្បនយោបាយ នៅលើ​សន្លឹកឆ្នោត ។​

​ជាទូទៅ ការ​ថ្លែង​ណាមួយ គួរ​ផ្អែកទៅលើ​ភស្តុតាង និង​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​​ដែល​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​ទៅលើ​ការបោះឆ្នោត ដែល​ជា​សមត្ថកិច្ច​ពេញលេញ​របស់ គ​.​ជ​.​ប ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​។​

​សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​មិន​ចេញពី​គ​.​ជ​.​ប មិនមែន​ជា​ព័ត៌មាន​ផ្លូវការ​ទេ ហើយ​គ​.​ជ​.​ប មិន​ទទួលខុសត្រូវ​ចំពោះ​ការផ្សព្វផ្សាយ​ទាំងនោះ និង​ស្នើសុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ទាំងអស់ ព្រមទាំង​សាធារណជន ជ្រាប់​ជា​ព័ត៌មាន​៕ ដោយ​ ៖ ​កូឡាប​

ខាងក្រោម​នេះ​ជា​សេចក្តីបំភ្លឺ​របស់​គ​.​ជ​.​ប​៖

spot_img
×