Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចោទប្រកាន់​ខុស​ទំនង​របស់ មេគណបក្ស LDP

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីបំភ្លឺ​ទៅនឹង​ការចោទប្រកាន់​ខុស​ទំនង​របស់លោក ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP ថា គ​.​ជ​.​ប បាន​លួច​បំប៉ោង​សំឡេងឆ្នោត​ក្នុង​ទម្រង់​១១០៩ ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បង្ហោះ​នៅលើ​គណនី Facebook របស់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​តាម​សេចក្តីបំភ្លឺ​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​បានឱ្យដឹងថា លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​បានធ្វើការ​ចោទប្រកាន់​ខុស​ទំនង​មកលើ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថា​បាន​លួច​បំប៉ោង​សំឡេងឆ្នោត​ក្នុង​ទម្រង់​១១០៩ ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ សំឡេងឆ្នោត​ក្នុង​ទម្រង់​១១០៩ គឺជា​តារាង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់ ​ដែល​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត ត្រូវ​ស្រង់​តួលេខ​បញ្ចូល​ក្នុង​ទម្រង់​នេះ ពី​ទម្រង់​១១០២ ​នៃ​ការិយាល័យ​ទាំងអស់​នៅក្នុង​ឃុំ​-​សង្កាត់​នេះ​។​

​ក្នុង​ដំណើរ​ការរៀបចំ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ទម្រង់​១១០៩ គឺជា​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​សំខាន់ៗ​ដទៃទៀត ​ដែល​ប្រើប្រាស់​ដើម្បី​រៀបចំ​លទ្ធផល​នេះ​។ យន្តការ​ត្រួតពិនិត្យ​លទ្ធផល​បណ្តោះអាសន្ន ធ្វើ​ឡើងជា​ពី​ថ្នាក់​៖ ១) ការត្រួតពិនិត្យ ​និង​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន នៅ​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ។ ២) ការត្រួតពិនិត្យ ​ផ្ទៀងផ្ទាត់​លទ្ធផល​បណ្តុះ​អាសន្ន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​សូមបញ្ជាក់ថា តួលេខ​ដែល​ត្រូវបាន​ប្រកាស​លទ្ធផល​ប​ឋ​ម នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នៅ​ថ្ងៃអាទិត្យ ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ ផ្អែក​ជាសំខាន់ និង​តែមួយគត់​លើ​កំណត់ហេតុ នៃ​ការរាប់​សន្លឹកឆ្នោត គឺ​ទម្រង់​១១០២៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×