Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិការការងារសម្រាប់យុវជនកំពុងស្វែងរកការងារ មានជាង ២៥០០កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ភ្នំពេញ៖ ឱកាសការងារជាង២៥០០កន្លែង ពីវេទិកាការងាររបស់ NEA នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅថ្ងៃទី០៦​ ខែមិនា ឆ្នាំ២០២៤នេះ ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” នៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២២ ជាមួយនឹងឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់ផ្តល់ជូនសិស្ស/នសិ្សត និងអ្នកស្វែងរកការងារ។​

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២០។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។

អ្នកជំនាញមើលឃើញថា វេទិការការងារ តាមបណ្តាគ្រឹះស្ថានអប់រំនានា គឺជារបត់ថ្មីមួយ ក្នុងការនាំយកឱកាសការងារដល់កន្លែងសម្រាប់សិស្សនិស្សិត ពិសេសសកម្មភាពការងារ ដែលសម្របសម្រួលដោយ NEA គឺមានលទ្ធផលល្អ និងការសហការយ៉ាងកក់ក្តៅផងដែរពីគ្រប់ភាគីទាំងវិស័យរដ្ឋ និងឯកជន»។

វេទិកាការងារ តាមសាកលវិទ្យាល័យ គឺជាយុទ្ធសាស្ត្រមួយទៀតរបស់ NEA ក្នុងការនាំយកឱកាសការងារទៅកាន់និស្សិតដែលកំពុងសិក្សាហើយពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកការងារធ្វើ៕