Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េ បើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅមុខបង្គោលថ្ម

spot_img

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េមួយគ្រឿង មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់រួចបន្តល្បឿនទៅបុកបង្គោលថ្មបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួចខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២៤ ចំណុចទល់មុខស្ថានទូតវៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2D-2649 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនឹងស្ថានទូតវៀតណាម ក៏បានរេចង្កូរទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ហើយរថយន្តមិនទាន់អស់ល្បឿន បន្តទៅមុខបង្គោលថ្មបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ខូចខាបយ៉ាងដំណាំ ចំណែកឯអ្នកបើកបរគេចេញពីកន្លែងកើតហេតុបាត់ស្រមោល នៅតែអ្នកតំណាងរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចរាចណ៍ចុះមកដល់វាស់វែង ធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img