Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទបញ្ចប់នៃដំណើរ”សកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប”ដឹកនាំដោយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដោយជោគជ័យ

spot_img

សៀមរាប: កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៤នេះ ជាថ្ងៃទី៣ នៃការបិទបញ្ចប់”បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរា”ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បាននាំអ្នកសារព័ត៌មានប្រមាណជា៥០នាក់ មកពី៣១ ស្ថាប័នចុះទៅកាន់ទីតាំងរមណីយដ្ឋាន និងសិប្បកម្មនានា នៅក្នុងទឹកដីខេត្តសៀបនិងចុះទៅកាន់ទីកន្លែងសំខាន់ៗមួយចំនួនដូចជា៖ក្មុងនោះសម្រាប់បេសកកម្ម ថ្ងៃទី២ កាលពីថ្ងៃទី១៦ ខែមីនា ក្រុមអ្នកសារព័ត៌មានទាំងអស់បានធ្វើដំណើរដោយរថយន្ត jeep ឆ្ពោះទៅកាន់ ភូមិព្រះដាក់ ដើម្បីមើលនិងឈ្វេងយល់អំពីការធ្វើសិប្បកម្ម ផលិតធូបធ្វើដោយដៃ ដែលបន្សល់ទុកតមកតំាងពីជូនតា មកដល់ពេលបច្ចុប្បន្ន និងបន្តទៅកាន់កន្លែងផលិតស្ករត្នោត ។

ក្រោយពីមើលការផលិតស្ករត្នោតរួចបានធ្វើដំណើរបន្តដោយជិះរទេះគោ  រទេះក្របីទៅមើលការផលិតនំបញ្ចុក នំក្រឡាន ដែលសិប្បកម្មទាំងនេះបានទទួលរងផលប៉ះពាល់ខ្លាំងនាអំឡុង Covid-19 ហើយទើបតែចាប់ប្រសើរឡើងវិញនៅរយៈមួយចុងក្រោយនេះ។បន្ទាប់ជំងឺ Covid-19 បានស្ងប់ស្ងាត់ទៅ ហើយចំនួនភ្ញៀវទេសចរក៏ចាប់ផ្ដើមកើនឡើងវិញ។

ចំណែកថ្ងៃទី៣ ជាថ្ងៃបិទបញ្ចប់នៃដំណើរបេសកកម្មក្រុមអ្នកសារព័ត៌មានបានបន្តជួបជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន នៅមុខប្រាសាទអង្គរវត្ត ហើយលោកបានបង្ហាញនូវការជឿជាក់ថា នៅឆ្នាំ២០២៤នេះ វិស័យទេសចរណ៍នៅកម្ពុជា  នឹងមានការកើនឡើងវិញដូច ឬលើស កាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការរីករាលដាលជំងឺ Covid-19 តាមរយៈគម្រោងជាច្រើន ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានត្រៀមនឹងធ្វើនៅឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនិងជឿជាក់ថា”ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំ នៅឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាកាន់តែច្រើន”។ព្រោះកម្ពុជា ចង់ឃើញភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសមកកម្សាន្តនៅតំបន់អង្គរ ដោយថាវត្តមានរបស់ពួកគេបានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្រោយបញ្ចប់កិច្ចសម្ភាសជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមអ្នកសារព័ត៌មានបានបន្តដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីសិក្សាពីការប្រកបរបរចិញ្ចឹមជីវិតលើវិស័យទេសចរណ៍ និងនេសាទត្រីនៅបឹងទន្លេសាប។

បើតាមលោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ជាង១ ឆ្នាំមកនេះសហគមន៍បានចាប់ផ្ដើមទទួលបានការគាំទ្រពីភ្ញៀវទេចរឡើងវិញហើយក្រោយស្ងប់ស្ងាត់ដោយសារតែ Covid-19។

លោកបានឲ្យដឹងទៀតថា ភ្ញៀវទេចរដែលនិយមមកលេងទីតាំងនេះភាគច្រើនជាភ្ញៀវជាតិ ហើយខែដែលល្អក្នុងការមកកំសាន្តមានចាប់ពីខែសីហា ដល់ខែមករា ជាពេលដែលទន្លេសាបមានទឹកច្រើន។
ទន្ទឹមនឹងការចាប់ផ្ដើមកើនឡើងវិញនៃភ្ញៀវទេចរ ប្រធានសហគមន៍ទេចរណ៍ធម្មជាតិកំពង់ភ្លុក ក៏សូមអំពាវនាវដល់រដ្ឋាភិបាលជួយក្នុងការស្ដារប្រឡាយដៃទន្លេ ឱ្យជ្រៅដែលជាផ្លូវធ្វើដំណើរដ៏សំខាន់ទៅទន្លេសាបរបស់ទូកទេសចរណ៍ និងសូមឱ្យជួយសម្រួលផ្លូវចាស់ផ្លូវដីបច្ចុប្បន្នហុយ ពិបាកធ្វើដំណើរ សូមសាងសង់ផ្លូវបេតុងវិញដើម្បីភាពងាយស្រួលដល់ប្រជាសហគមន៍ និងទាក់ទាញភ្ញៀវទេសចរណ៍ធ្វើដំណើរមក កម្សាន្តនិងទស្សនាភូមិកំពង់ភ្លុក ស្ថិតនៅស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាបឱ្យកាន់តែច្រើន ដើម្បីជួយសម្រួលដល់ជីវភាពដល់បងប្អូន ប្រជាសហគមន៍នៅតំបន់កាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា “បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប” នេះ មានការចូលរួមសហការណ៍ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន សណ្ឋាគារនិងដៃគូជាច្រើនទៀត ដើម្បីជួយសម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែងទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃខេត្តសៀមរាប។

ចុងបញ្ចប់នៃដំណើរ”សកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប” នេះដែរលោកពុយ គា ប្រធានក្លឹបអ្នកកាសែត បានបញ្ជាក់ថា បេសកកម្មនេះអាចនឹងបន្តទៅគ្រប់ខេត្ត ឬគោលដៅទេសចរណ៍សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ប្រសិនជាមានការបន្តគាំទ្រពីរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា តំបន់អង្គមានទំហំ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅខេត្តសៀមរាប បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។ តំបន់អង្គរមានប្រាសាទបុរាណផ្សេងៗចំនួន៩១ ដែលត្រូវបានសាងសង់នៅចន្លោះសតវត្សទី៩ និងទី១៣៕

spot_img
×