Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតស្រីឆ្នាំទី៤ម្នាក់ បានស្លាប់នារី ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឡើងស្ពានព្រែកព្នៅ ជ្រុលបុកពីក្រោយរថយន្តធុនធំដែលខូចនៅលើស្ពាន

spot_img

ភ្នំពេញ ៖ និស្សិតស្រីឆ្នាំទី ៤ម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀតរួមដំណើរពីក្រោយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាឡើងស្ពានព្រែកព្នៅ ទៅបុកពីក្រៅរថយន្តធុនធំ ដែលខូចនៅលើស្ពានចតស្ងៀម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤ ចំនុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សពនារីខាងលើមានឈ្មោះស្រីស អាយុជាង២០ឆ្នាំ ជនិស្សិតពូកែម្នាក់រៀនឆ្នាំទី៤ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-1407 បានចតចោលទុកនៅលើស្ពានតាំងពីព្រឹកមកម្លេះ មូលហេតុដោយរថយន្តខាងលើខូចកំពុងហៅជាងមកជួសជុល លុះមកដល់វេលាកើតហេតុស្រាប់តែគេឃើញនារីរងគ្រោះ២នាក់ ម្នាក់ជានិស្សិតឆ្នាំទី៤ បានជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1AB-4881 ជិះឌុបគ្នាតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះរួចឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំនុចកើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យជង់ក្បាលចំនិងកាងរថយន្តខាងក្រោយស្លាប់បាត់បង់ជីវិតនិស្សិតស្រីម្នាក់ភ្លាមៗ ចំណែកអែអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ រីឯអ្នកបើករថយន្តបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចុះមកដល់ធ្វើការត្រួតពិនិត្យនិងវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយនិងភាគីជនរងគ្រោះនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img