Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«អង្គព្រះនាងសោមា» រូបតំណាងបុណ្យភូមិឆ្នាំនេះ គឺជាស្នាដៃកូនខ្មែរកម្ពុជាក្រោម!!!

spot_img

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ មហោស្រពសិល្បៈ បុណ្យភូមិតែងតែត្រលប់មកវិញ ជាមួយរូបតំណាងនៃឆ្នាំនីមួយៗ ដែលជាការកែច្នៃថ្មី និងរចនាឡើងដោយកូនខ្មែរពិតៗ។ អ្វីកាន់តែពិសេសនៅក្នុងឆ្នាំនេះ ស្នាដៃរូបនិមិត្តតំណាងអោយ មហោស្រពសិល្បៈ បុណ្យភូមិ គឺជាស្នាដៃរបស់យុវជនខ្មែរកម្ពុជាក្រោម។

បុណ្យភូមិ មានសោមនស្សក្នុងការណែនាំអ្នកស្រុកបុណ្យភូមិមកស្គាល់ រូបនិមិត្ត ថ្មីនៃមហោស្រពសិល្បៈ និងវប្បធម៌បុណ្យភូមិ២០២៤ «អង្គព្រះនាងសោមា» ជាគំនូររចនាក្រោមស្នាដៃសិល្បករខ្មែរ កម្ពុជាក្រោមមួយនេះ បញ្ជាក់ពីការសាទរ និងរំលឹកទៅដល់ការកកើតនៃទឹកដីដ៏អស្ចារ្យ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់ព្រះនាងសោមា លោមព្រះកាយដោយ នាគរាជ នៃឆ្នាំរោង ក្នុងពុទ្ធសករាជថ្មីនេះ តំណាងអោយភាពមុះមុត អង់អាច ក្លាហាន ។

បើលោកអ្នកមើលអោយកាន់តែច្បាស់ រូបអង្គនាងសោមា បានរចនាឡើងយ៉ាងល្អិតល្អន់នៃក្បាច់ក្បូររបស់ខ្មែរ មានរំលេចនូវផ្កាកេសរកូល (អ័រគីដេភាសាបរទេស)ផងដែរ។ លោក ស៊ី ម៉េត យុវជនខ្មែរកម្ពុជាក្រោមដែលជាអ្នករចនា រូបនិមិត្តនេះ ឡើងបានលើកឡើងថា «ព្រះមាតានាគផ្សំជាមួយផ្កាកេសរកូលផ្កាដ៏ស្រស់ស្អាតទាំងនេះ យើង គិតហាក់ដូច ជាដុះនៅបរទេស ប៉ុន្តែផ្កាកេសរកូលព្រៃទាំងនេះ ពិតជាបាន លេចចេញជាយូរមកហើយ ក្នុងទឹកដីខ្មែរវាពិតជាអស្ចារ្យណាស់» ។

លោកក៏ប្រាប់ពីអត្ថន័យនៃគំនូររបស់លោកថា«នាងនាគ វិលត្រលប់មកវិញម្តងទៀត ហើយនឹងកក្រើកដែនដីអាណាចក្រមហានគរមួយនេះវិញ នាងនាគភ្ញាក់ហើយគ្រប់សេចក្តីនឹករលឹករបស់មនុស្សលោកទាំង ឡាយ ធ្វើឲ្យនាងនាគកក្រើកឡើងម្តងទៀត ។ ក្នុងបច្ចុប្បន្នខ្មែរសព្វថ្ងៃនៅ តែមិនជឿថា មាននាគ ប៉ុន្តែក្នុងជំនាន់ព្រះបាទជ័យវរ្ម័នទី២ គឺទ្រង់គោរពស្តេចនាគខ្លាំងណាស់ ហើយបណ្តាំនាងនាគបានផ្តាំថា មនុស្សលោកចង់ ស្គាល់នាងនាគលុះត្រាតែមនុស្សយល់អត្ថន័យ លើសិលាចារឹកដែលបានចារ ព្រោះនាងនាគដឹងច្បាស់ណាស់ថា ពេលអនាគតមនុស្ស នឹងភ្លេច នាងនាគ ។»

លោកបន្ថែមថា ពីមុនលោកបានមើលគំនូររបស់បុណ្យភូមិហើយមានក្តីប្រាថ្នាថា រូបលោកនឹងមានឱកាសក្លាយ ជាសិល្បករឌីជីថលគូរសម្រាប់កម្មវិធីបុណ្យភូមិ ។ ហើយឥឡូវនេះលោកបានធ្វើបានហើយ។

សូមបញ្ចាក់ថា « អង្គព្រះនាងសោមា» គឺជារូបតំណាងអោយមហោស្រពសិល្បៈ បុណ្យភូមិលើកទី១១ ខណ:ដែល កាលពីឆ្នាំទី១០ រូបតំណាងអោយបុណ្យភូមិគឺជា ទេវតាទន្សាយ ដែលជាការរចនាឡើងដោយយុវជន សេរី (សុបិន្ត)។ បុណ្យភូមិឆ្នាំនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៥ ០៦ ០៧ ខែមេសា ២០២៤ ជាមួយនឹងសកម្មភាព ទស្សនីយភាព ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ ផ្សេងៗជាច្រើន៕

spot_img
×