Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងតាមរករថយន្ត ISUZU មួយគ្រឿង ដែលបើកបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ខូចខាត ហើយបើករត់គេចខ្លួន

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ISUZUមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ក៏បានរេចង្កូតបុកបង្កាន់ដៃគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងការខូចខាត រួចឲ្យអ្នកក្បែរខាងជួយរុញទម្លាក់ បើកគេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ១១:២០នាទីថ្ងៃទី ២៨ខែមីនាឆ្នាំ ២០២៤ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង ស្ថិតនៅតាមបណ្ដាលផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក ISUZUពណ៌សពាក់ផ្លាកលេខភ្នំពេញ ២BC-៨៧៧៨ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យ ពេញទំហឹងបណ្ដាលឲ្យខូចខាតស្លាកសញ្ញាមួយដើមនិងបង្កាន់ដៃស្ពាន ហើយភ្លាមនោះដែរ ម្ចាស់រថយន្តក៏បានឲ្យថវិកាទៅលើពលរដ្ឋក្បែរខាង ជួយរុញរថយន្តទម្លាក់មកក្រោមវិញ រួចបើគេចខ្លួនចេញពីកន្លែងកើតហេត្តបាត់ស្រមោល ខណៈដែលសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ចុះមកដល់មិនទាន់៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img