Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ បើករថយន្តមែកសឺដែស បុកកង់បីផ្លូវបំបែកជាបួន បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល

spot_img

រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមែកសឺដែស បើកដោយនារីម្នាក់ក្នុងល្បឿនលឿន ជ្រុលទៅបុកកង់បីបើកឆ្លងផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរជាមួយមនុស្ស២នាក់ទៀត បានបើកកង់បីមួយគ្រឿងពាក់ផ្លាកលេខ តាកែវ 1R-4750 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ទិសដៅជើងមកត្បូង ខណៈពេលបើកមកដល់ចំនុចកើតហេតុ ឆ្លងផ្លូវបំបែកជាបួនស្របពេលមានរថយន្តស៊េរីទំនើបមែកសឺដែស ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ-3131 បើកដោយនារីម្នាក់ធ្វើដំណើរចេញពីផ្លូវ១៥៦ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកកង់បីពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ហើយទាក់ទងទៅជំនាញ ចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img