Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​លទ្ធផល​នៃ​ការត្រួតពិនិត្យ និង​ការផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

spot_img

ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​បញ្ចប់​នូវ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ។ ការបញ្ចប់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែ​សីហា ។​

​បើតាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ថា ការត្រួតពិនិត្យ និង​ការផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ហើយ​បន្ទាប់​ពី​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​នេះ គ​.​ជ​.​ប ពុំ​បាន​រកឃើញ​នូវ​កំហុស​ណាមួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត កាលពី​ចុងខែ​កក្កដា​នោះឡើយ​។​

​សូមបញ្ជាក់​ថា ការបង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី គ​.​ជ​.​ប បាន​ទទួល​ពាក់​បណ្តឹង​ចំនួន​២៥២៥​ពាក្យបណ្តឹង ពី​គណបក្ស​ចំនួន​០៣ រួមមាន​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​២៥២០ ហើយ​៥​ពាក្យបណ្តឹង​ផ្សេងទៀត ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ក្នុងចំណោម​បណ្តឹង​ទាំងនោះ មាន​បណ្តឹង​សុំឱ្យ​ផ្តន្ទាទោស​ចំនួន​៣៤​បណ្តឹង និង​២៤៩១​បណ្តឹង ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​។​

​បើ​តាម​ការបញ្ជាក់​រប​ស់គ​.​ជ​.​ប ក្រោយ​បញ្ចប់​ការដោះស្រាយ​បណ្តឹង​នេះ ជា​ស្ថាពរ​ហើយ​មិន​តវ៉ា​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ លទ្ធផល​បណ្តុះ​អាសន្ន នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​សីហា ហើយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ តែម្តង​៕ ដោយ ៖ បញ្ញាស័ក្តិ

​ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប ស្តី​ពី​ការបិទ​បញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦៖

spot_img
×