Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៥​ឆ្នាំ​ គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដួល​ងើប​មិន​រួច ឥឡូវ​ងើប​ប្រកាសថា ខ្លួន​ឈរ​លំដាប់​កំពូល​លេខ​២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​

spot_img

​ភ្នំពេញ ​៖ ៣​ អណត្តិ​ជាប់​គ្នា​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដួល​ងើប​មិន​រួច​តែ​ឥឡូវ​អណត្តិ​ទី​៦ ងើប​ឡើងវិញ​បន្តិច​ប្រកាស ថា ខ្លួន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​លំដាប់​កំពូល​លេខ​២ គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​ទី​១​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់​ខ្លួន ដែល​បាន​បំពេញ​ការងារ​កាន់តែ​ល្អប្រសើរ​។ ជាមួយគ្នានេះ គណបក្ស​រាជានិយម​ដ៏​ចំណាស់ បាន​អះអាង​ថា ក្រោយ​បង្ហាញ​លទ្ធផល​សន្លឹកឆ្នោត ហ្វ៊ុនស៊ិនប៉ិច​បាន​ឈរ​លំដាប់​កំពូល​លេខ​២ ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ​។​

​ក្នុង​សារលិខិត​ដែល​ចេញ​ដោយ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក យូ ហុកគ្រី បានឲ្យដឹងថា “​ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត មិន​បាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏​ដោយ ក៏​យើង​បាន​សង្កេតឃើញថា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច មាន​សំឡេង​កើនឡើង​គួរឲ្យកត់សម្គាល់ ដែល​អាច​ឈរ​លំដាប់​លេខ​២ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​កន្លងទៅ​នេះ​”​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមាជិក សមាជិកា នៃ​គណបក្ស បងប្អូន​ប្រជារាស្ត្រ​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​អំណាច ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​ពេញចិត្ត កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​គួរបញ្ជាក់​ថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ត្រូវបាន​បញ្ចប់​ដោយ​ភាពជោគជ័យ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជាមួយនឹង​សភាពការណ៍​សន្ដិសុខ សណ្ដាប់ធ្នាប់​យ៉ាង​ល្អប្រសើរ គ្មាន​ការគំរាមកំហែង ឬ​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះទេ​។ បើ​តាម​របាយការណ៍​ប​ឋ​ម​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ជិត​៧​លាន​នាក់ ស្មើនឹង​៨២,៨៩​ភាគរយ​។​

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤.៨៧៥.១៨៩​សំឡេង ស្មើនឹង ៧៦,៧៨% ចំណែក​ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​២ ទទួលបាន​សំឡេង ៣៧៣.៥២៦​សំឡេង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×