Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ធ័ករណីឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ តាមបណ្តាញសង្គមហ្វេសប៊ុក និង តេឡេក្រាម

spot_img

បន្ទាយមានជ័យ : ជនសង្ស័យ១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និង ឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពទិញគណនីធនាគារ ដើម្បីឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង យោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ត. ដ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បានវេរលុយអស់ប្រាក់ ចំនួន ១៤៦៥២ដុល្លារ ។ កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យបាន ១នាក់ ឈ្មោះ ឈឿង ឆិត្រា ហៅ ត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមបណ្តឹងជនរងគ្រោះ ឈ្មោះ ត.ដ បានឲ្យដឹងថា ខ្លួនបានឃើញផេកហ្វេសបុកកម្ចីអនឡាញ ឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានឆាតសួរនាំ រឿងកម្ចីប្រាក់។ បន្ទាប់មកគេបានសុំគណនីតេលេក្រាមជនរងគ្រោះដើម្បីទំនាក់ទំនង។ ជនរងគ្រោះក៏បានឲ្យទៅគេនិងបានឆាតទំនាក់ទំនងគ្នាតាមគណនីតេលេក្រាមរបស់ខ្លួន និងតេលេក្រាមជនសង្ស័យឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានសួរនាំពីកម្ចីប្រាក់ ហើយខាងក្រុមហ៊ុនបានសួរនាំពីចំណូលរបស់ជនរងគ្រោះ និងបានឲ្យថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបានឲ្យថតរូបងាកឆ្វេង ងាកស្តាំ និងបានប្រាប់ជនរងគ្រោះថាអាចខ្ចីបាន១៣០០០$ តែគេសុំ៣១០$មុនជាថ្លៃរៀបចំឯកសារ ។ ជនរងគ្រោះក៏យល់ព្រម និងបានវេរប្រាក់តាមរយៈQR code ។
ក្រោយមកខាងក្រុមហ៊ុនបានប្រាប់មកជនរងគ្រោះ ថាខុសនេះខុសនោះ និងលួងលោមឲ្យជនរងគ្រោះវេរលុយទៅឲ្យគេ រហូតដល់១០លើក សរុបទឹកប្រាក់១៤៦៥២$ ក្រោយវេររួចទើបដឹងថាត្រូវចាញ់បោកគេ ។ បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×