Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង ដុតកម្ទេចបំណែកសាច់មាន់ និងគ្រឿងក្នុងជ្រូកក្លាស្សេ ២៨៣គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន

spot_img

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ ធ្វើការដុតកម្ទេចបំណែកសាច់មាន់ និងគ្រឿងក្នុងជ្រូកក្លាស្សេចំនួន ២៨៣គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកសាច់មាន់ និងគ្រឿងក្នុងជ្រូកក្លាស្សេទាំងនេះ ត្រូវបានដកហូតពីម្ចាស់ទំនិញ ដែលព្យាយាមជញ្ជូនដោយថ្មើរជើងចូលមកកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិដូង កាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×