Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​សេចក្តីសម្រេច សវនាការ​ជំនុំជម្រះ​សំណុំរឿង យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្ត​បាត់ដំបង​

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​​អំពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​គ​.​ជ​.​ប លើ​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​លេខ​០០១ នៅ​ខេត្ត​បាត់ដំបង​​ដោយ​ក្នុង​នោះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​គ​.​ជ​.​ប បានសម្រេច​តម្កល់​ការផាកពិន័យ​១០​លាន​រៀល ទៅលើ​ឈ្មោះ​ជា ជីវ​​ជា​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ប៉ុន្តែ​បន្ធូរបន្ថយ​ការផាកពិន័យ​ចំពោះ​បុគ្គល​២​រូប​​និង​លើកលែង​ការផាកពិន័យ​ចំពោះ​បុគ្គល​២​រូប​ផ្សេង​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​សីហា​ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំ​នុះ​ជម្រះ​គ​.​ជ​.​ប បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​សំណុំរឿង​លេខ​០០១ ​ដោយ​មាន​មេធាវី​ដើមបណ្តឹង​ជំទាស់ មេធាវី​ចុង​បណ្តឹង​ជំទាស់ ។​សំណុំរឿង​លេខ​០០១ ​គឺពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ខេត្ត​បាត់ដំបង​ ​បានសម្រេច​ផាកពិន័យ​ទៅលើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​១០​លាន​រៀល​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានឱ្យដឹងថា បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ ក្រុមប្រឹក្សា​ជំនុំជម្រះ​គ​.​ជ​.​ប បាន​ធ្វើ​ការសម្រេច​៖ តម្កល់​សេចក្តីសម្រេច​លេខ​០០១ ចុះ​ថ្ងៃ​ទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨ ​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ខេត្តបាត់ដំបង ដោយ​ក្នុង​នោះ តម្កល់​ការផាកពិន័យ​ចំនួន ១០​លាន​រៀល ទៅលើ ឈ្មោះ ជា ជាវ​ ​ដែល​ជា​អតីត​តំណាងរាស្ត្រ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ២៖​ផាកពិន័យ​៥​លាន​រៀល ក្នុង​ម្នាក់ៗ ទៅលើ​ឈ្មោះ ថោង សារឿ​ន​ ​និង ឈ្មោះ គ្រុយ គឹម​សាំង​។ ៣៖​លើកលែង​ការផាកពិន័យ​ចំពោះ ឈ្មោះ ម៉ា​ង ឈុន និង​ឈ្មោះ ពៅ តាំង ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីសម្រេច​ទាំងស្រុង​របស់​គ​.​ជ​.​ប​៖

 

×