Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីផ្លាស់ប្តូរវប្បធម៌ នៃសហគមន៍ទាញព្រ័ត្រ នៅសាធារណរដ្ឋកូរ៉េ

spot_img

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥កន្លងទៅ។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ ក្រសួងវប្បធម៌បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤វិញដែរ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េគឺ ទី១ សិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ ទី២ គឺការលេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ទី៣ គឺកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ។

កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ ហើយជាពិសេសបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េបានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×