Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ ហាមប្រើប្រាស់ទូរស័ព្ទពេលបើកបរ

spot_img

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរ នៅលើដងផ្លូវ គេច្រើនឃើញមានអ្នកបើកបរនិយាយទូរស័ព្ទ ចំណែកអ្នកខ្លះទៀតនោះ ពេលឈប់ស្តុបម្តងៗនាំគ្នាចុចទូរស័ព្ទ លេងហ្វេសប៊ុកថែមទៀតផង ។

ក្រសួងសាធារណការបានបញ្ជាក់ថា ជាការពិត មិនថា អ្នកបើកបរឡាន ឬម៉ូតូទេ នៅពេលលើកទូរស័ព្ទចុចនិយាយ ឬក៏លេងហ្វេសប៊ុកមើលសារផ្សេងៗ គឺអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយនឹកស្មានមិនដល់អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងដោយសាររវល់តែដៃម្ខាងកាន់ទូរស័ព្ទ ហើយដៃម្ខាងកាន់ចង្កូត ។

នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨ថ្មី ចំនុចទី៦ បានចែងថា «ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះ ដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង» ។ ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវ នៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×