Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុ​ន​​ ស៊ីប៊ីស៊ី បាន​ដាក់ផ្សាយរបាយការណ៍ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ដោយបង្ហាញនូវនិន្នាការ និងសូចនករទៅលើឥណទានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា​

ឥណទានអាជីវកម្មខ្នាតតូច គឺជាផ្នែកនៃឥណទានមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជា។ ឥណទានអាជីវកម្មខ្នាតតូច គឺជាកម្ចីសម្រាប់អាជីវកម្មដែលផ្តល់ដល់បុគ្គលដែលមិនផ្តល់ជូនស្ថាប័ន ឬក្រុមហ៊ុនោះទេ។ ស៊ីប៊ីស៊ី បានដាក់ដំណើរការ “របាយការណ៍សន្ទស្សន៍ឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច” ដែលជារបាយការណ៍សម្រាប់សាធារណជនយល់ដឹង ក៏ដូចជាតាមដានប្រចាំត្រីមាសពីសកម្មភាពឥណទានអាជីវកម្មខ្នាតតូច នៅក្នុងប្រទេស។ របាយការណ៍ប្រចាំត្រីមាសនេះបង្ហាញពីទិន្នន័យ និងនិន្នាការពីត្រីមាសទី១ ឆ្នាំ២០២៤។

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ១ ឆ្នាំ ២០២៤៖

សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច​ សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ​ មានការកើនឡើងក្នុងត្រីមាសទីមួយ បើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានធ្លាក់ចុះបន្តិចបន្តួច ដោយអនុបាតបានថយចុះ​នៅគ្រប់តំបន់។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង​​ជារួម +៣.៨៧%។

ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើងចំនួន +៤% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន +៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន​+២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន -១២%។​ 

  • ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច

ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន​ -១.៥៥% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៩ លានគណនី។ សមតុល្យសរុបកើនឡើង​ +០.៩%  ឈានដល់​ ៣៤,២០ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី១នេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច

អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៧,៧៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៣%)​ ហើយមានគណនីឥណទានតែមួយគណនី (៣៧.៨%)។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច។

នៅត្រឹម​ត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់​ (Construction Loan) និងកម្ចីផ្សេងៗ (Other)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានកើនឡើង​ជារួម +៣.៨៧%។ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន ​ +៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរចំនួន+៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង +៩%​ ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប​ +៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម​​ មានការធ្លាក់ចុះ -១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ -១៧%។​ ការស្នើសុំកម្ចីកសិកម្ម​​ មានការកើនឡើង +១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +២៨%។​  

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន +៤.៣%​។​ បម្រែបម្រួល​នេះ​បណ្តាលមកពី​ការកើនឡើងនៃទំហំទឹកប្រាក់នៃកម្ចីមូលធន +១០.១% កម្ចីសំណង់កើនឡើង +៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧.៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ-១៤.៩% និងកម្ចីទ្រព្យផ្សេងៗ -១៤.៣%។ 

ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច 

បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅចុងត្រីមាសទីមួយនេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន -១,៥៥% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ខណៈចំណែកតូចជាងគេគឺកម្ចីសំណង់ ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន​ ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-២​% នៅតំបន់​ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប និង -១%នៅតំបន់ទំនាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +០.៩% គិតត្រឹមពីខែមីនា ឆ្នាំ២០២៤​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ៣៤,២០ ប៊ីលានដុល្លារអាមេរិក។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចីមូលធនមាន​​ត្រឹមតែ​ ៥៤% នៃ​ចំនួន​គណនី​សរុប ហើយកម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៦៨% ចំណែកឯសមតុល្យឥណទានកសិកម្មវិញមានចំណែក ៣២% និងសមតុល្យឥណទានកសិកម្ម មានចំណែក ១១%។ សមតុល្យកម្ចីទ្រព្យសកម្ម មានចំណែកតូចគឺត្រឹមតែ ៧% តែប៉ុណ្ណោះ។ សមតុល្យកម្ចីសំណង់ មានចំនួនតិចត្រឹម ២%។ ជារួមសមតុល្យឥណទានមានការកើន​ឡើងជាវិជ្ជមាននៅតំបន់​ដូចជា +០.១%នៅតំបន់ខ្ពង់រាប និង +១% នៅតំបន់ទំនាប +០.០១% នៅតំបន់ឆ្នេរ និង +០.២% នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច

បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាត 30+DPD កើនឡើង​ពី ៧.៧៦% នៅក្នុង​ត្រីមាសនេះ ពី ៦,៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន ១៩,៧%។ ការកើន​ឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ +១១% ទន្លេសាប +៨% និងតំបន់ខ្ពង់រាប និងទំនាប +៧%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ៣៧,៨%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៣៧,៨%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ៣៥,៨% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ១៨,៦% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៧,៩% នៃចំនួនអតិថិជនទាំងអស់។ 

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា “តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី ១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%”។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី +៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក +៧.៧៦% ក្នុងត្រីមាសនេះ។

*ចប់*

ចំណាំសម្រាប់និពន្ធនាយក

  1. របាយការណ៍ពេញលេញមានភ្ជាប់ជាមួយសារនេះ
  2. សម្រាប់គោលបំណងនៃរបាយការណ៍នេះ ប្រទេសកម្ពុជាបានបែងចែកជា ៤ តំបន់៖ ទន្លេសាប តំបន់ឆ្នេរ តំបន់វាលទំនាប និងខ្ពង់រាប

  1. អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី​(CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និង  សេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

CBC បានដំណើរការប្រតិបត្តិការជាផ្លូវការក្នុងខែមិនា ឆ្នាំ​២០១២ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ CBC ជំរុញឱ្យលំនឹងសេដ្ឋកិច្ចកាន់តែប្រសើរឡើងដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍និងត្រឹមត្រូវដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មដែលជួយក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃធុរកិច្ចរបស់ពួកគេ។ យើងជួយធុរកិច្ចក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំ និងការធ្វើសេចក្ដីសម្រេចចិត្តដោយស្វ័យប្រវត្តិ។ CBC ក៏ជួយបុគ្គលប្រើប្រាស់ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចី និងហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណ។
CBC ជាសម្ព័ន្ធអាជីវកម្មរវាង ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី (CHBC) និង ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited (ECH)។ CHBC គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នានៃ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងក្រុមហ៊ុន Credit Bureau Asia Holdings Pte Ltd (មានមូលដ្ឋាននៅប្រទេសសិង្ហបុរី) និងក្រុមហ៊ុន Equifax (មានមូលដ្ឋាននៅសហរដ្ឋអាមេរិក) ដែលឈានមុខគេក្នុងដំណើរការ ការិយាល័យឥណទាន។

×