Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនមកដេញថ្លៃត្រូវតែចុះវត្តមាន បើមិនចុះមិនអនុញ្ញាតឲ្យចូលកន្លែងដេញថ្លៃទេ

ខេត្តកំពង់ចាម: ផ្លូវបេតុងប្រវែង ២៩០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិល្វាទេមកភូមិក្រូចសើច ផ្លូវខាងក្រោយភូមិ សម្រាប់បង្ករលក្ខណៈដល់សិស្សធ្វើដំណើរនិងសុវត្ថិភាពត្រូវបានបើកដាក់ឲ្យដេញថ្លៃជាសាធារណៈនៅសាលាឃុំហាន់ជ័យ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ១៣ ខែឧសភា ដកឆ្នាំ២០២៤ ។ដោយមានក្រុមហ៊ុនចំនួន៤ ចូលរួមប្រកួតប្រជែងដេញបានលើក្រុមហ៊ុនអ៊ឹង ចាន់ឡាក្នុងតម្លៃជាង១៨៧លានរៀល ហើយអាជ្ញាធរសំណូមពរដល់ក្រុមហ៊ុននេះត្រូវតែស្ថាបនាតាមស្តង់ដារនិងមានគុណភាពសម្រាប់បម្រើប្រយោជន៍សាធារណៈ។

លោកគាំ ធឿន មេឃុំហាន់ជ័យមានប្រសាសន៍លើកឡើងថា: ចំពោះក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងនេះបានគឺកន្លងមកធ្លាប់មានបទពិសោធន៍ស្ថាបនាផ្លូវក្នុងឃុំហាន់ជ័យក្នុងអំឡុងឆ្នាំ ២០២២និង២០២៣ ចំពោះផ្លូវដែលក្រុមហ៊ុននេះស្ថាបនាឃើញថាមានគុណភាពល្អគ្រាន់បើ។ ហើយមកដល់ឆ្នាំ ២០២៤ក្រុមហ៊ុននេះ គឺដេញផ្លូវបេតុងប្រវែង២៩០ម៉ែត្របានទៀត ផ្លូវនេះគឺសម្រាប់សិស្សធ្វើដំណើរទៅវិញទៅមកមានសុវត្ថិភាពជាងផ្លូវថ្នល់រាល់ថ្ងៃដែលប្រឈមហានិភ័យគ្រោះថ្នាក់ចរាចរណ៍។

លោកមេឃុំហាន់ជ័យមានប្រសាសន៍បន្តថាចំពោះការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឃុំហាន់ជ័យការស្ថាបនាផ្លូវបេតុងគឺនៅតាមបណ្ដាភូមិនានាបានជាច្រើនខ្សែបើគិតទៅបានក្នុងរង្វង់ពី៦០% ទៅ៧០%។ ដំបូងអាជ្ញាធរគិតថានឹងស្ថាបនាផ្លូវបេតុងប្របតាមដងទន្លេមេគង្គ តែដោយសារគ្រោះធម្មជាតិពេលដែលទឹកឡើងខ្លាំងនិងធ្វើឲ្យច្រើនបាក់មកដល់ផ្លូវនោះយើងនឹងត្រូវខាតបង់ថវិការាប់រយលានរៀល។សូម្បីតែប្រជាពលរដ្ឋដែលមានលំនៅឋាននៅមាត់ទន្លេក៏បានរុះរើទៅនៅផ្លូវខាងក្រោយគឺនៅភូមិល្វាទេនិងក្រូចសើច ឆ្ងាយពីច្រាំងជាកន្លែងដែលមានសុវត្ថិភាព។ សម្រាប់ឆ្នាំ២០២៥ ខាងមុខនិងគិតគូរពីប្រព័ន្ធធារាសាស្ត្រដោយលើកគម្រោងទៅថ្នាក់ជាតិដើម្បីបូមទឹកពីទន្លេទៅទម្លាក់ចូលនៅទំនប់មាន់ហើរសណ្ដាន់ទីមួយនិងខាងជើងមានព្រែកទំនប់មួយទៀត ។សូមបញ្ជាក់ថានៅឆ្នាំ២០២៤នេះ ដោយជួបគ្រោះរាំងស្ងួតធ្វើឲ្យដំណាំពោតរបស់កសិករប្រឈមកង្វះទឹកសម្រាប់ស្រោចស្របដែលបាត់ក្នុងរង្វង់ ជាង៥០% ដូច្នេះបើមានទឹកស្តុកក្នុងទំនប់នោះនឹងលែងជាបញ្ហាចោទទៀតហើយ។

លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្ត មានប្រសាសន៍ដោយលើកឡើងថា ការដេញថ្លៃគម្រោងផ្លូវបេតុងនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលធ្វើឡើងនាពេលនេះសង្កេតឃើញមានអ្នកចូលរួមច្រើន។ហើយរូបលោកនិងស្នើសុំឱ្យក្រុមហ៊ុនដែលចូលរួមត្រូវចុះវត្តមានអ្នកណាដែលមិនបានចុះវត្តមានទីនោះនឹងត្រូវឱ្យនៅក្រៅកន្លែងដេញថ្លៃ ហើយសូមគោរពពេលវេលា។ ជាមួយនោះស្នើដល់កម្លាំងនគរបាលដែលរក្សាសណ្ដាប់ធ្នាប់ត្រូវមើលតាមដានដល់បុគ្គលណាដែលអុកឡុកដំណើរការដេញថ្លៃ ត្រូវតែមានវិធានការជាមួយអ្នកនោះមិនឱ្យប្រព្រឹត្តព្រោះបាត់បង់សណ្ដាប់ធ្នាប់។ ពេលក្រោយបើមានការដេញថ្លៃនៅតាមបណ្ដាស្រុកផ្សេងទៀតគឺក្រុមហ៊ុនដែលមកចូលរួមដេញថ្លៃត្រូវតែចុះវត្តមានបើក្រុមហ៊ុនណាមិនចុះទេនោះ នឹងមិនអនុញ្ញាតឲ្យចូលបរិវេណកន្លែងដេញថ្លៃឡើយ។(ភ្នំប្រុសភ្នំស្រី)

×