Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាក់ទ័រភ្ជួរដីស្រែជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅក្នុងភូមិសែនរុងរឿង៥ អ្នកបើកបរម្នាក់រងរបួសស្រាល

spot_img

ខេត្តព្រះវិហារ : អាជ្ញាធរមីនបានឲ្យដឹងថា នៅវេលាម៉ោង ០២ : ៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានករណីត្រាក់ទ័រភ្ជួរដីស្រែជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសស្រាលអ្នកបើកបរម្នាក់ឈ្មោះ ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខេត្តខាងលើ។ បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា ” មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់យុទ្ធភណ្ឌសង្គរាម នៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤នេះ បណ្តាឱ្យខូចខាតត្រាក់ទ័រមួយគ្រឿងទាំងស្រុង និងអ្នកបេីកបរម្នាក់រងរបួសស្រាល។
នេះជាមរតកនៃសង្គ្រាម គ្រួសាររបស់ពួកគាត់ខិតខំរកសុីសន្សំថវិកាទិញបានត្រាក់ទ័រ មួយគ្រឿងសង្ឃឹមថា បានបន្តពង្រឹងជីវភាពរស់នៅ តែពេលនេះខាតបង់ទាំងស្រុងតែម្តង! “៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×