Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរចូលប្លន់និងចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់យកខ្សែក ចិញ្ចៀនមាសទម្ងន់ ៧ដំឡឹង

spot_img

ខេត្តឧត្តរមានជ័យ ៖ ចោរមួយក្រុមចូលប្លន់និងចាក់សម្លាប់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ យីហោថាស៊ីនាថ ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង៤ទៀបភ្លឺ។

កម្មករឈ្មោះផុង អាយុ ២៣ឆ្នាំដែលស្នាក់នៅក្នុងដេប៉ូបានប្រាប់ថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូជាមួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ។កម្មករឈ្មោះផុង បានបន្តទៀតថា នៅព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤វេលាម៉ោង៧ព្រឹក ដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកទម្លាក់ក្នុងដេប៉ូ ថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់របស់គាត់ក៏ប៉ុន្តែនៅព្រឹកនេះ មិនឃើញថៅកែចេញមកជួបទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់។ ក្រោយមកគាត់ក៏បានចុចទូរស័ព្ទទៅថៅកែតែចុចមិនចូល ដោយឃើញនៅមុខបន្ទប់របស់ថៅកែនៅមានស្បែកជើងគាត់ ក៏បានស្រែកហៅពីខាងក្រៅបន្ទប់តែពុំមានសំឡេងឆ្លើយ។ រូបគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ ក៏ឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាមពាសពេញកំរាលពូកធ្វើឱ្យគាត់ស្រែកឆោឡោឡើងរួចក៏បានទូរស័ព្ទទៅកូនប្រុសរបស់ថៅកែឲ្យមកមើល។កូនប្រុសរបស់គាត់ដែលស្នាក់នៅភូមិផ្សេងគ្នាក៏បានមកដល់ហើយក៏បានចាប់ផ្ងារខ្លួនឪពុកឡើង ទើបដឹងថាឪពុករបស់ខ្លួនត្រូវចោរប្លន់ចាក់សម្លាប់នៅក្នុងបន្ទប់មិនដឹងតាំងពីពេលណាមក។

ករណីនេះកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯកហម ភារម្យ បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការស្រាវជ្រាវធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនឃាតករយកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចធ្វើសកលវិច្ច័យត្រួតពិនិត្យសាកសព និងទីតាំងជុំវិញកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោងមក ទើបកំណត់បានថាជាករណីប្លន់យកទ្រព្យសម្បត្តិ រួចចាក់សម្លាប់ហើយក៏គេចខ្លួនបាត់។

តាមការលើកឡើងរបស់សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅចន្លោះម៉ោង ៤ ទៅម៉ោង ៤និង៣៧នាទីទៀបភ្លឺថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៤ ឃាតករបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ។ រួចក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ហើយក៏ធ្វើការចាក់ទៅលើជនរងគ្រោះដោយអាវុធដែកមុតស្រួច ចំណុចត្រង់ក និងចុងដង្ហើមខាងមុខ ចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងក ចំនួនពីរកាំបិតសរុបទាំងអស់ចំនួន ៤កាំបិត ហើយក៏បានប្រមូលយកវត្ថុមានតម្លៃរួមមាន÷ ១)ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ ២)ចិញ្ចៀនមាសទម្ងន់១ដំឡឹង ៥ជីមួយវង់
៣)ទូរស័ព្ទ iphone ១២ មួយគ្រឿង និងទូរស័ព្ទអិនចុចពិលមួយគ្រឿង និងលុយក្នុងកាបូបមួយចំនួn។ រួចហើយក៏ធ្វើការបើករថយន្តរបស់ជនរងគ្រោះម៉ាក តូយូតា CROSS ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ 2C.1112 យកមកចតចោលនៅចំណុចភូមិឈូកម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិស្ថិតក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ ក៏បានប្រគល់សព ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខឃាតករដៃដល់ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×