Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង ក្នុងស្រុកចំការលើ និងកំពង់សៀម ដែលស៊ីបំផ្លាញផលដំណាំអស់ជាង១០០ហិកតា

ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញបច្ចេកទេស បានចុះពិនិត្យឃើញមានដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកចំការលើនិងស្រុកកំពង់សៀម។ចំពោះស្រុកក្រុងចំនួន៨ផ្សេងទៀតក្នុងខេត្តកំពង់ចាមគឺមិនទាន់មានតួលេខពីការខូចខាតផលដំណាំនៅឡើយទេ។

ក្នុងវិធានការទប់ស្កាត់គឺមន្ត្រីបានចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងទាំងនោះ ដែលរហូតមកដល់រសៀល។ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ គឺមានការថយចុះគួរឲ្យកត់សម្គាល់ ហើយមន្ត្រីប្រចាំស្រុកនីមួយៗគឺបានត្រៀមលក្ខណៈសម្បត្តិ ដើម្បីទប់ស្កាត់មិនឲ្យស៊ីបំផ្លាញផលដំណាំមានទំហំច្រើននោះទេ។ ដង្កូវហ្វូងទាំងនេះគឺបានកើតឡើងដោយសារកត្តាអាកាសធាតុក្តៅដែលមិនធ្លាប់មានកាលពីមុនមក។

លោកសិម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា: បន្ទាប់ពីបងប្អូប្រជាកសិកររាយការណ៍មកអាជ្ញាធរមូលដ្ឋានក៏ដូចជាការិយាល័យកសិកម្មស្រុចំការលើនិងកំពង់សៀម ដោយទទួលបាននូវព័ត៌មាននេះភ្លាម ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានចាត់ឱ្យក្រុមបច្ចេកទេសដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងជាបន្ទាន់។ ជាមួយនោះនៅមិនទាន់មានការខូចខាតផលដំណាំរបស់កសិករនៅតាមបណ្ដាស្រុកផ្សេងទៀតនៅឡើយ។

ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងទៀតថា ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ដែលអមដំណើរក្រុមការងារចម្រុះដឹកនាំ ដោយឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមអ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារការបំផ្លាញពីដង្កូវហ្វូងនៅឃុំជយោចំនួន ៤១ ហ.ត និងឃុំតាអុង ចំនួន៤៥ហត ស្រុកចំការលើ និងដំឡូងមីនៅឃុំអូរស្វាយ ស្រុកកំពង់សៀមចំនួន ៥៩ហត។ក្នុងឱកាសនោះ ក្រុមការ ងារមន្ទីរបានណែនាំវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូង ព្រមទាំងការបាញ់ថ្នាំបង្ហាញ ដើម្បីឲ្យមានសុវត្ថិភាព។
សូមបញ្ជាក់ថា នៅខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង:
១- ដំណាំស្រូវចំនួន ១១៨ហត( ឃុំស្ពឺ ឃុំជយោ ឃុំតាអុង) ស្រុកចំការ លើ
២- ដំណាំដំឡូងមី ចំនួន៥៩ហត ឃុំអូរស្វាយ ស្រុកកំពង់សៀម។
ដោយសារការយកចិត្តទុកដាក់ថ្នាក់ដឹកនាំខេត្ត ក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ ណែនាំ និងចាត់វិធានការកំចាត់ដង្កូវហ្វូងជាបន្តបន្ទាប់។

ប្រធានមន្ទីរកសិកម្មខេត្តបញ្ជាក់ថាតាមរយៈក្រុមបច្ចេកទេសចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងនៅស្រុកចំការលើនិងកំពង់សៀមរហូតមកដល់រសៀលថ្ងៃទី២៦មិថុនា ឃើញថាមានការថយចុះគួរឲ្យកត់សម្គាល់ ជាមួយនោះមន្ត្រីជំនាញក៏បានពន្យល់បង្រៀនដល់កសិករឱ្យបានចេះដឹងពីរបៀបទប់ស្កាត់ដង្កូវហ្វូងទាំងនោះផងដែរ។ សូមបញ្ជាក់ថាដង្កូវវងទាំងនេះបានកើតឡើងដោយសារកត្តាអាកាសធាតុក្តៅហើយហប់។ យោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តក៏ដូចជារដ្ឋលេខាធិការក្រសួងកសិកម្មគឺឲ្យមន្ត្រីកសិកម្មតាមបណ្ដាស្រុកក្នុងខេត្តកំពង់ចាមបន្តការងារយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាកសិករធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពក្នុងការសម្លាប់ដង្កូវហ្វូងទាំងនោះជៀសការរីករាលដាល៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×