Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនយក្សវេរអង ដឹកជ័រកៅស៊ូរាប់រយតោន ចេញទៅវៀតណាមតាមច្រកដូនរ័ត្ន

ខេត្តត្បូងឃ្មុំ ÷ ទោះបីជាមានការរឹតបន្តឹងនៅតាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម យ៉ាងណាក៏ដោយក្នុងការទប់ស្កាត់នាំទំនិញគេចពន្ធចេញចូល។ ជាក់ស្ដែងនៅច្រកដូនរ័ត្ន ស្រុកមេមត់ គេសង្កេតឃើញនៅតាមដងផ្លូវក្រាលកៅស៊ូតភ្ជាប់ពីលេខ ៧មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សប្រភេទវេអងចំនួនពីរគ្រឿង ដឹកជ័រកៅស៊ូស្អុយចេញទៅកាន់ប្រទេសវៀតណាម យ៉ាងរំភើយកាលពីព្រឹកថ្ងៃទី២៥មិថុនាឆ្នាំ២០២៤ ជាមួយនោះសូម្បីតែបារាសសម្រាប់បើកត្រូវបានចំហឲ្យរថយន្តទាំងពីរគ្រឿងចេញទៅយ៉ាងរលូន។ គេមានចម្ងល់មិនដឹងថាឈ្មួញចំណាយលុយប៉ុន្មានដើម្បីនាំចេញស្រួលយ៉ាងដូច្នេះ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា: នៅតាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ កន្លងទៅគេសង្កេតឃើញមានរបរដឹកជ័រកៅស៊ូស្អុយ ដែលមើលទៅជាលក្ខណៈគ្រួសារបានយកទៅលក់នៅក្នុងប្រទេសវៀតណាមចេញតាមច្រកដូរណារ័ត្ន គឺមិនមានការរារាំងណាមួយពីកម្លាំងមន្ត្រីសមត្ថកិច្ចក៏ដូចជា កម្លាំងគយប្រចាំច្រកនោះទេ ដោយគេលើកហេតុផលថាលក្ខណៈតូចតាចគ្រួសារតែប៉ុណ្ណោះ គឺពលរដ្ឋគ្រាន់លក់បានលុយដោះស្រាយជីវភាពគ្រួសារ។

តាមប្រភពច្បាស់ការបានទម្លាយឲ្យដឹងទៀតថា មានរថយន្តវេរអង្គខ្នាតយក្សចំនួន២គ្រឿងបានដឹកជ័រកៅស៊ូស្អុយរាប់រយតោនចេញពីប្រទេសកម្ពុជាដោយបើកតាមផ្លូវក្រាលកៅស៊ូកាលពីព្រឹកថ្ងៃទី២៥មិថុនា ដោយចេញទៅបន្តបន្ទាប់គ្នា។ នៅតាមដងផ្លូវគេឃើញមានកម្លាំងសមត្ថកិច្ចបានឲ្យរថយន្តដឹកជ័រកៅស៊ូនេះឈប់ហើយថតរូបបន្ទាប់មកអនុញ្ញាតឱ្យរថយន្តនេះបន្តដំណើរទៅមុខទេ។ ជាមួយនោះគេឃើញមានកម្លាំងសមត្ថកិច្ចក៏ដូចជាគយប្រចាំច្រកដូនរត័្ន បានបើកបារ៉ាស់ចំហយ៉ាងធំដោយឱ្យរថយន្តដឹកជ័រកៅស៊ូ ដែលមិនទាន់កែច្នៃនេះចូលទៅក្នុងប្រទេសវៀតណាម យ៉ាងរំភើយតែម្ដងគឺមិនមានការទប់ស្កាត់នោះទេ។
សូមបញ្ជាក់ថាកន្លងមកមានរថយន្តដឹកជ័រកៅស៊ូធនតូចជាងនេះចំនួនពីរថយន្តបម្រុង និងឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម តាមច្រកក្នុងស្រុកមេមត់។ តែត្រូវបានកម្លាំងជំនាញគយ បានឃាត់រថយន្តទាំងពីរគ្រឿងមិនឲ្យចេញទៅវៀតណាមនោះទេ គឺបានឲ្យម្ចាស់ជ័រកៅស៊ូនាំយកមកលក់នៅសិប្បកម្មកែច្នៃកៅស៊ូកែបមួយកន្លែងក្នុងស្រុកតំបែរ។ ដោយតម្រូវឲ្យចេញជាកៅស៊ូកែបសិនទើបអនុញ្ញាតឲ្យចេញទៅវៀតណាម។ ជុំវិញរថយន្តធនយក្សដឹកជ័រកៅស៊ូពីរគ្រឿងដែលចេញទៅវៀតណាម ដោយស្រួលៗបែបនេះភ្នាក់ងាររបស់យើងបានសុំការបំភ្លឺ ពីប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនដូនរ័ត្ន និងប្រធានគយលោកគង់សារឿន តែមិនអាចទាក់ទងបំភ្លឺបានដោយទូរសព្ទរោទ៏ច្រើនដងតែមិនមានអ្នកលើក។

ចំណែកឯកឧត្តមបណ្ឌិតជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តវិញមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី២៦មិថុនាថា ជ័រកៅស៊ូស្អុយដែលដឹកតាមរថយន្តចេញទៅវៀតណាមនោះ មិនមានមន្ត្រីណាហាមឃាត់ទេ ព្រោះបងប្អូនប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ ពួកគាត់បានហ៊ុនគ្នាដឹកតាមរថយន្តយកទៅលក់នៅប្រទេសវៀតណាម ដើម្បីយកលុយមកដោះស្រាយជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×