Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀនជាង១តោន ដែលបង្ក្រាបបានកន្លងមក ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដុតបំផ្លាញចោល

ខេត្តព្រះវិហារ៖ គ្រឿងញៀនជាង ១តោន ដែលបង្ក្រាបបាននាពេលកន្លងមក ត្រូវបានគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀនខេត្ត សម្រេចដុតបំផ្លាញចោល នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ចូលរួមអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០២៤ ក្រោម​ប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បី សហគមន៍​គ្មានគ្រឿងញៀន» ។

គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនាពេលនេះ គឺ បានធ្វើការរឹបអូសជាវត្ថុតាងចំនួន ៣៩សំណុំរឿង សរុបគ្រឿងញៀនមានទម្ងន់ប្រមាណជាង ១តោន ស្មើនិងប្រមាណ ១,០២១,៩១៨.៦២ក្រាម ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) សរុប ទម្ងន់ ១,០២១,៨៦៣.៥៩ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) សរុបទម្ងន់ ៥៥,០៣ក្រាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×