Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញ ក.ប.ប. និងសាខាគយ និងរដ្ឋាករ ឃាត់ និងចាប់បានសាច់បង្កកនាំចូលពីវៀតណាមតាមច្រកជ្រៃធំប្រមាណជាង ៦តោន

spot_img

កណ្ដាល៖ នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាលបានសហការជាមួយ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយនិងរដ្ឋាករខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យ សាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបចំនួន ៦.០៥តោន។

ដោយក្នុងនោះមន្រ្តីជំនាញបានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORAL ចំនួន១០០កេស(១កេស=២១គីឡូក្រាម) =២១០០គីឡូក្រាម (ប្រភពប្រទេសឥណ្ឌា) សាច់ជ្រូកបង្កកម៉ាក APK ចំនួន២០០កេស (១កេស=១៧គីឡូក្រាម) =៣៤០០គីឡូក្រាម (ប្រភពប្រទេសរុស្សី) មឹកបង្កប ម៉ាក FRESH ចំនួន៥០កេស (១កេស=១១គីឡូក្រាម)=៥៥០គីឡូក្រាម (ប្រភពប្រទេសចិន) សរុបចំនួន ៦០៥០គីឡូក្រាម ដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះបានខូចគុណភាពទៅហើយ ។

ដោយមានការឯកភាពពី ព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោលសាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយនិងរដ្ឋាករជ្រៃធំ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×