Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិមាវិស្ណុផ្ទំដ៏ធំនៃប្រាសាទមេបុណ្យខាងលិច បានមកដល់ប្រទេសបារាំង ដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍ឆ្នាំ២០២៥

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា បដិមាវិស្ណុផ្ទំដ៏ធំនៃប្រាសាទមេបុណ្យខាងលិច ដែលជាបដិមាធំបំផុតមិនធ្លាប់ប្រទះឃើញនៅឧទ្យានអង្គរបានមកដល់ប្រទេសបារាំងដើម្បីធ្វើការសិក្សា និងជួសជុល មុននឹងត្រូវដាក់តាំងពិព័រណ៍ឆ្នាំ២០២៥!

រូបចម្លាក់នេះគឺជារតនវត្ថុនៃសារមន្ទីរជាតិកម្ពុជាហើយគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពិសេសរវាងបារាំង និងកម្ពុជារយៈពេលជាច្រើនឆ្នាំមកហើយដើម្បីស្តារ និងជួសជុលប្រាសាទមេបុណ្យខាងលិចដែលស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។
សារមន្ទីរជាតិកម្ពុជាមានកិត្តិយសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈដោយមានការចូលរួមពី៖

សូមរំលឹកថា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង ។ ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា លោក Jamel OUBECHOU តំណាងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេនិងលោកស្រី Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH ព្រមទាំងឯកឧត្ដម លោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះគឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជា ដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ១៩។

គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថានCentre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដើម្បីចែករំលែកពីបទពិសោធន៍និងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ក្រោយគម្រោងអភិរក្សនិងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានាដំណាក់កាលទី២។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេនាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្តដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។

នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក Pierre BAPTISTE អ្នករៀបចំពិព័រណ៍(Curator) មកពីសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេបាឋកថាក្រោមប្រធានបទ៖ កិច្ចសហការរួមគ្នាលើគម្រោងស្រាវជ្រាវអំពីសំរឹទ្ធខ្មែរ៖ រូបព្រះនារាយណ៍ផ្ទំមកពីប្រាសាទមេបុណ្យខាងលិច និងវត្ថុពិចិត្រផ្សេងទៀតពីសារមន្ទីរជាតិកម្ពុជា។

យោងតាមខ្លឹមសារបាឋកថា, លោក Pierre BAPTISTE បានលើកឡើងថា ៖ គោលបំណងនៃបទបង្ហាញនេះ ធ្វើឡើងដើម្បីបង្ហាញជូនសាធារណជន នូវគម្រោងសិក្សាវិភាគ និងជួសជុល នូវប្រតិមាព្រះនារាយណ៍ផ្ទំមកពីប្រាសាទមេបុណ្យខាងលិច ក៏ដូចជាការបង្ហាញអំពីគម្រោងនៃការតាំងពិព័រណ៍ នូវវត្ថុពិចិត្រមួយចំនួនរបស់សារមន្ទីរជាតិកម្ពុជា នៅសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ ប្រទេសបារាំង នាឆ្នាំក្រោយនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×