Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអភិវឌ្ឍន៍តេជោភូមិ១០០ នឹងចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ច វប្បធម៌ ឌីជីថលូបនីយកម្ម និងសន្តិសុខស្បៀងនៅជនបទ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានទទួលជួបជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន ដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីការងារអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម សួស យ៉ារ៉ា បានចែករំលែកនូវទស្សនាទាននៃគម្រោងអភិវឌ្ឍន៍តេជោភូមិ១០០ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11)។ ភូមិធម្មជាតិតេជោនៅស្រុកជាំក្សាន្ត និងភូមិព្រែកតាប៉ោលនៅស្រុកអង្គរបូរី គឺជាភូមិគំរូពីរ ដែលបានជ្រើសរើសអនុវត្តសាកល្បងសម្រាប់គម្រោងអភិវឌ្ឍន៍តេជោភូមិ១០០ ក្រោមការគាំទ្រហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលនឹងចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ច វប្បធម៌ ឌីជីថលូបនីយកម្ម និងសន្តិសុខស្បៀងនៅជនបទ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវអំណរសាទរចំពោះគម្រោងអភិវឌ្ឍន៍តេជោភូមិ១០០។ ឯកឧត្តមក៏បានលើកឡើងអំពីសមិទ្ធផលនិងផែនការសំខាន់ៗ ក្នុងការលើកកម្ពស់ការអភិវឌ្ឍជនបទនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការកែលម្អលក្ខខណ្ឌរស់នៅប្រជាជនជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការពង្រឹងស្ថាប័នអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍភូមិឱ្យមានចីរភាព។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×