Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតក​ម្ម​សម្លាប់​មនុស្ស​ផ្តាច់​ពូជ ៖ មិន​ទាន់​ទទួល​បាន​ពន្លឺ ទោះ​បីឃាត់​ខ្លួន​មនុស្ស ​៤​ នាក់​ មកសាកសួរក្តី

ក្រ​ចេះ ៖ នៅ​ថ្ងៃ​ទី១៤ខែ​សីហា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ថា បន្ទាប់ពីឃាត់​មនុស្ស​៤​នាក់​សង្ស័យ​ថា មាន​ពាក់​ព័ន្ធ​​ទៅ​នឹង​ករណី​ឃាតក​ម្ម សម្លាប់​មនុស្ស​ផ្តាច់​ពូជ​មួយ​គ្រួសារ​នោះ គឺ​នៅ​មិន​ទាន់​ទទួល​បាន​ពន្លឺ លើក​រណី​ឃាតក​ម្ម​នេះ​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា កម្លាំង​ជំនាញ​នៅ​តែ បន្ត​ការ​ចុះ​ស្រាវជ្រាវ រុករក​វត្ថុ​តាង​នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ថែម​ទៀត។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹងថា មនុស្ស​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌឃាត់​ខ្លួន មកសាកសួរ បន្ទាប់ពី​មាន​ការ​សង្ស័យ​ថា ពួក​គេ​ទាំង​នេះ​មាន​ពាក់​ព័ន្ធ ទៅ​នឹង​ករណី​ឃាតក​ម្ម​សម្លាប់​មនុស្ស​ផ្តាច់​ពូជ​មួយ​គ្រួសារ រួច​ដុតកម្ទេចសាកសព​ចោល ជា​មួយ​និង​ផ្ទះ​ចំចម្កា​របស់​គ្រួសារ​ជនរង​គ្រោះ ដើម្បី​​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ថា ជារ​ករណី​អគ្គិភ័យឆេះ​ផ្ទះ។

មនុស្ស​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល ចាប់​បាន​សម្រេច​ឃាត់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី១២ សីហា គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ពួក​គេកំពុង​តែស្នាក់​នៅ​ជុំ​គ្នា នៅ​លើ​កោះ​មួយ​ក្បែរ នឹង​ផ្ទះ​របស់​គ្រួសារ រង​គ្រោះ​ចម្ងាយ​ជិត​១​គីឡូ​មែត្រ ស្ថិត​ខាង​ក្រោយ​ភូមិ​ប្អៀរ ឃុំ​ថ្មីស្រុក​ចិត្របុរី ក្រោយ​ពី​មាន​ការ​ចុះ​ស្រាវជ្រាវ នៅ​កន្លែង​កើត​ហេតុ​រយៈ​ពេល​១​ថ្ងៃ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ថា “​រហូត​មកទល់​នឹង​ថ្ងៃ​ទី១៤ សីហា នេះ ការសាកសួរពី​កម្លាំង​នគរបាល​ជំនាញទៅ​លើ​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​នៅ​មិន​ទាន់​ទទួល​បាន​ពន្លឺ លើក​រណី​ឃាតក​ម្ម​នេះ​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​កម្លាំង​ជំនាញ នៅ​តែ​បន្ត​ការ​ចុះ​ស្រាវជ្រាវ​រុករក វត្ថុ​តាង​នៅ​នឹង​កន្លែង​កើត​ហេតុ​បន្ថែម​ទៀត​”។

បើ​តាម​សមត្ថកិច្ច ជន​សង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន ទី១៖​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០ឆ្នាំ ទី២៖​ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ​២២ឆ្នាំ ទី៣៖​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦ឆ្នាំ អ្នក​ទាំង​បី​រស់​នៅ​ភូមិ​បកអៀ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ និង​ទី៤៖​ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទ​ប្រុស អាយុ​១៧ឆ្នាំ មាន​ទីលំ​នៅ​ភូមិ ក្បាល ឃុំជេសរជ្រៃ ស្រុក​ចំ​ការលើ ខេត្ត​កំពង់ចាម។

គួរ​បញ្ជាក់​ថា មូល​ហេតុ​ដែល​ឈាន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​៤​នាក់ មកសាកសួរ​នេះ ក្រោយ​ពី​នគរបាល​សង្ស័យ​ថា ពួក​គេ​ទាំង​នេះអាច​មាន​ជាប់​ពាក់​ព័ន្ធ និង​ករណី​ឃាតក​ម្ម សម្លាប់​មនុស្ស​យ៉ាង​សាហាវ និង​ព្រៃ​ផ្សៃ​បំផុត​មួយ ទៅ​លើ​គ្រួសារ​របស់​ជនរង​គ្រោះអ្នក​ចម្ការ​រ​មួយ​គ្រួសារ មាន​គ្នា​៤​នាក់ រួម​មាន ប្តី ប្រពន្ធ និង​កូន​ប្រុស​ស្រី២​នាក់​ទៀត ដែល​ត្រូវ​បាន​ជន​ដៃ​ដល់​វាយ​សម្លាប់រួច​ដុតកម្ទេចសាកសព ជា​មួយ​និង​ផ្ទះ​ឈើចាំ​ចម្ការ របស់​ជនរង​គ្រោះ ដែល​ស្តិត​នៅ​តំបន់​ដាច់ស្រយាល ក្រោយ​ភូមិ​ប្អៀ ឃុំ​ថ្មី ស្រុក​ចិត្របុរី កាលពី​យប់​ថ្ងៃ​ទី៩ សីហា៕ ដោយ៖​កូឡា​ប

×