Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវ​លេខ​២១ ហៅ​ផ្លូវ​វាង​ក្រុង​ដូនកែវ សម្តេច​តេជោ បាន​សម្រេច​ផ្តល់​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ប្រើ​ប្រាស់​ផ្លូវ​នេះ មិន​យក​ប្រាក់​ចាប់​ពីយប់​ថ្ងៃ​ទី១៤ សីហា

spot_img

​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​ផ្តល់​ជាកាដូ​ថ្មី​ដល់​ប្រជា​ពលរដ្ឋ​​នៅ​ខេត្ត​តាកែវ ក្រោយ​ការ​បោះ​ឆ្នោត ថ្នាក់​​ជាតិ គឺការ​មិន​យក​លុយ​ពី ពួក​គាត់​លើការ​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១ ចាប់​ពី​ម៉ោង​១២យប់​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ត​ទៅ ។

យោង​តាម​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​តាកែវ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី១៤ សីហា បាន​ឲ្យ​ដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១ ដែល​ហៅ​ថា​ផ្លូវ​វាង​ក្រុង​នោះ ដោយ​យល់​ពីការ​លំបាក​របស់​ពលរដ្ឋ និង​អ្នក​ប្រកប អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​​ដើម្បី​​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា បាន​សម្រេច​ផ្តល់​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ប្រើ​ប្រាស់​ផ្លូវ​ខាង​លើ មិន​យក​ប្រាក់​ចាប់​ពីយប់​ថ្ងៃ​ទី១៤ សីហា ។

លិខិត​បញ្ជាក់​ថា “​ពលរដ្ឋ និង​អ្នក​ប្រកប​អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដែល​ឆ្លង​កាត់​ផ្លូវ​បង់​ប្រាក់​លេខ​២១ ដោយ​ភ្ជាប់ ពី​ផ្លូវ​ជាតិ លេខ​២ ខាង​លិចមន្ទីរ​សុខាភិបាល មកទល់​នឹង​ផ្លូវ​លេខ​១២៥ក ឬ​ហៅ​ថា ផ្លូវ​វាង​ក្រុង សម្តេច​តេជោ​សម្រេច ផ្តល់​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ និង​អាជីវករ​ប្រើ​ប្រាស់​មិន​យក​ប្រាក់​”។

លិខិត​បន្ត​ថា ដូច្នេះ​ពលរដ្ឋ​ប្រើ​ប្រាស់​ផ្លូវ​នេះ ដោយ​សុខ​សប្បាយ និង​សុវត្ថិភាព។ អភិបាល​ខេត្ត​និង​ពលរដ្ឋ បាន​ថ្លែង​អំណរគុណ ចំពោះ​ការ​ប្រកាស​របស់​សម្តេច​តេជោ មិន​យក​លុយ​លើការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×