ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរលួចលាក់ធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់រយៈពេលថ្ងៃ៤៤នាក់ តាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែត រហូតដល់ថ្ងៃទី១០ ខែកក្កដានេះ ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរាជាតិប៉ោយប៉ែតបានប្រាប់ថា ៖ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរដែលលួចលាក់ធ្វើការងារប្រទេសថៃ ដោយខុសច្បាប់ត្រូវបានចាប់បញ្ជូនរយៈពេល៥លើក បានចំនួន៤៤នាក់ ស្រី១៦នាក់ ដែលក្រុមការងារទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ រយៈពេល៥លើក ដែលភាគីថៃចាប់បញ្ជូនមានលើកទី១.ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន១០នាក់ ស្រី៣នាក់។ លើកទី២.ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៣នាក់ ស្រី១២នាក់។ លើកទី៣.ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន១នាក់។ លើកទី៤.ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន៦នាក់។ លើកទី៥. ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន៤នាក់ ស្រី១នាក់ ដែលសរុបមានចំនួន៤៤នាក់ ស្រី១៦នាក់ ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលពលករ ដែលត្រូវបានភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមការងារបានណែនាំអោយបញ្ឈប់សកម្មភាពចា.ញ់បោកមេខ្យល់ ដែលលួចលាក់នាំចូលទៅធ្វើការងារដោយខុសច្បាប់ ត្រូវបានភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


